ម៉ូតូ​ធុន​ធំ​ម៉ាក CBR​ បុក​ម៉ូតូ​ស្មាស់​វី​ពីក្រោយ ខ្ទាត​ទៅបុក​ម៉ូតូ​ស្មា​ស់រី​វ៉ូ​រងរបួស​ធ្ងន់​ស្រាល​ ៦ ​នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​មនុស្ស​៦​នាក់​បាន​រងរបួស​ធ្ងន់ ​និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​រវាង​ម៉ូតូ​ធំ​ម៉ាក​ CBR ជិះ​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​ម៉ូតូ​ស្មាស់​វី​ពីក្រោយ ខណៈ​កំពុង​ជិះ​ស្រាប​ទិស​គ្នា ​និង​បន្ត​ទៅបុក​ម៉ូតូ​ស្មា​ស់រី​វ៉ូ​មួយគ្រឿង​ទៀត​ដែល​ចត​នៅតាម​ផ្លូវ កាលពី​វេលា​ម៉ោង​២ ​និង​១០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ កុម្ភៈ ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​ម៉ូតូ​បង្ករ​ម៉ាក ​CBR ពណ៌​ជិះ​គ្នា​២​នាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CE-3883​ តាមផ្លូវ​២០០៤​ ទិសដៅ​ពី​ជើង​ទៅក្នុង​ល្បឿន​លឿន។​

    ចំណែកឯ​ម៉ូតូ​ស្មាស់​វី​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BH-2290 ជិះ​គ្នា​២​នាក់​ស្រប​ទិស​គ្នា​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ CBR រេ​ទៅបុក​ម៉ូតូ​ស្មាស់​វី​​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំងសងខាង​រងរបួស​ធ្ងន់​ម្នាក់ៗ​ស្រាល​​ម្នាក់ៗ។​

    សាក្សី​បាន​បន្តថា ដោយ​ម៉ូតូ ​CBR ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មា​ស់រី​វ៉ូ ​ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ 1AC-1679​ ជិះ​គ្នា​២​នាក់​បណ្តាលឱ្យ​របួសធ្ងន់​ និង​ស្រាល​២​នាក់​ទៀត​សរុប ​៦ ​នាក់​។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​របួសធ្ងន់​ទាំង​៣​នាក់​ ត្រូវបាន​រថយន្ត​សាមុយ​គ្លីនិក​ឯកជន​ដឹក​ទៅ​២​នាក់​ និង​សាច់​ញាត់​ដឹក​តាម​កង់​បី​ម្នាក់។​ ចំណែក​អ្នករងរបួស​ស្រាលៗ​នៅ​ដោះស្រាយ​នៅ​កន្លែងកើតហេតុ​តែ​ដោយ​ម្នាក់ៗ​ប្រកែក​គ្នា​រក​ត្រូវ​រៀងខ្លួន​ទើប​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យមក​វាស់វែង យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread