adverise with khmeread 213

បុ​គ្ក​លិ​ក​មន្ទីរ​រដ្ឋសភា​ម្នាក់​ត្រូវ​ត្រាក់ទ័រ​បើក​បុក​ពីក្រោយ​ស្លាប់​

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​មន្ទីរ​រដ្ឋសភា​បាន​ស្លាប់​និង​បុរស​ម្នាក់ទៀត​របួសធ្ងន់​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ខណ​:​ពេល​កំពុងបើក​ម៉ូតូ​ត្រូវ​ត្រាក់ទ័រ​បើក​បុក​ពីក្រោយ​ទាំង​កម្រោល ។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​កន្លះ​យប់​ថ្ងៃទី​២៤​មករា​នេះ នៅតាម​ផ្លូវជាតិ​លេខ​១ មុខផ្ទះ​ឈ្មោះ​លឹម សេង​ឃុន ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

    ប៉ូលិស​និយាយថា ត្រាក់ទ័រ​បង្ក​ពណ៌​លឿង​អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ឆេង កុយ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ស្នាក់នៅ​ឃុះ​ទ្រាល​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​បាន​បើកបរ​តាមផ្លូវ​ជាតិ​លេខ​១​ពី​កើ​តទៅ​លិច ។​

   លុះដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1CC-2759​បើកបរ​ដោយ​ឈ្មោះ​នួន វ៉ាន់​ថា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​បុគ្គលិក​មន្ទីរ​រដ្ឋសភា ស្នាក់នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត និង​អ្នករួមដំណើរ​ឈ្មោះ​អៀង វិទ្យា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​ជាមួយគ្នា​របួសធ្ងន់​ដេកពេទ្យ​កាល់ម៉ែត ។​

    បច្ចុប្បន្ន​យានយន្ត​ទាំង​២​រក្សាទុក​នៅ​សង់​ត្រា​ល់ ដោះស្រាយ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់