វាយបំផ្លាញ​ចេ​តី​យ៍​ជីដូន​ជីតា​គេ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​វាយបំផ្លាញ​ចេ​តី​យ៍​គេ​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​០៦ ​កុម្ភៈ​២០១៧ ​នៅ​ចំណុច ដី​ភូមិ​របស់​ជនរងគ្រោះ​ភូមិប​ត្តា​ជី សង្កាត់​ព្រែ​ហូរ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជិន ស៊ីថា ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ​ ទី​លំ​​នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ មុខរបរ​នៅផ្ទះ​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ មឿ​ន រតនា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ (​មាន​សតិ​មិន​ប្រក្រតី​) ​ទីលំនៅ ភូមិប​ត្តា​ជី​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិត (​ឃាត់ខ្លួន​)​។​ ​វត្ថុតាង​ចាប់យក​-​ដុំថ្ម ០១​ដុំ និង​ដែក​ចុង​ស្រួច​ប្រវែង​៤០​សង់ទីម៉ែត្រ​ចំនួន​១​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ​ជនល្មើស​ឈ្មោះ​ មឿ​ន ​រតនា បាន​កាន់​ដុំថ្ម ​និង​ដែក​ដើរទៅ​វាយ​វាយ​ជញ្ជាំង​ចេ​តី​យ៍​ជីដូន​ជីតា​របស់ ជនរងគ្រោះ​បណ្តាលឱ្យ​បែក​អស់​ទំហំ​០១​ម៉ែត្រ​ការេ​ដោយ​មិនដឹង​មូលហេតុ​ឡើយ។​

    បន្ទាប់មក ទើប​ជនរងគ្រោះ​ឃើញ​ក៏បាន​រាយការណ៍​ជូន​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ហូរ​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​រួមទាំង​វត្ថុតាង​រួច​បញ្ជូនមក កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​វាយ​ចេតិយ​ជីដូន​ជីតា​របស់ ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ចំពោះ​បញ្ហា​គ្រឿងញៀន វិញ​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់ អស់​រយ​:​ពេល​ប្រហែល១០​ឆ្នាំ​មកហើយ​៕

adverise with khmeread