ចាប់ចោរវ័យក្មេង ៤ នាក់​តែងតែលួចសម្ភារៈជនបរទេស​តាម​ឆ្នេរសមុទ្រ

    ព្រះសីហនុ ៖ ​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័​យ ៤ ​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ជនបរទេស​តាម​ឆ្នេរសមុទ្រ​(​អូរ​ឈើទាល​) កាលពីវេលា​ម៉ោង​៧​ព្រឹក​ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧។

    ប៉ូលិសនិយាយថា ជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ១.ឈ្មោះ សាំ សៅ ភេទ​ប្រុស អាយុ១៣​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់​សកម្ម​), ២​.ឈ្មោះ រស់ សា​វីន ភេទ​ប្រុស អាយុ១៤​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ទំនប់រលក ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​), ៣.ឈ្មោះ គឹម ភា​រុណ ភេទ​ប្រុស អាយុ១៤​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​), ៤.ឈ្មោះ នៅ ស៊ី​ដា​រ៉ា ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ រត់​តុ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ទទួលផល​)។

​    សម្ភា​រៈដែល​ដកហូត​បានរួម​មាន​៖ ១. ទូរស័ព្ទដៃ ០៣​គ្រឿង (ម៉ាក សាំ​សុង ០២​គ្រឿង និង ម៉ា​ក អាយ​ហ្វូ​ន​សិច ០១​គ្រឿង), ២.​កាបូបស្ពាយ​ចំហៀង ចំនួន​០១ ពណ៌​ខ្មៅ​, ៣.​កាបូបដៃ ចំ​នួន​០​១ ពណ៌​សូកូឡា​, ៤.​កងជើង ចំនួន ០២ (០១​គូរ​), ៥.​សោរ​បន្ទប់ ០១, ៦.​កាត ចំនួន ០៤,​ ៧.​នា​មប័ណ្ណ ០២។​

    ​បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង​ខាងលើ កម្លាំង​កា​រិ​ល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕​

adverise with khmeread