ក្លឹប PSG ពិចារណាចង់ផ្ទេរ Sergio Aguero ប៉ុន្តែ Sanchez នៅតែជាគោលដៅផ្ទេរចម្បង

          មាន​ការ​អះអាង​ថា មន្ត្រីមក​ពីក្លឹប PSG កំពុងតែ​ស្វែង​រក​លទ្ធភាព​ផ្ទេរ​ដើម្បី​ផ្ទេរកីឡាករ Sergio Aguero របស់ក្រុម Man City ប៉ុន្តែកីឡាករ Alexis Sanchez របស់​ Arsenal ​នៅតែ​ជា​គោលដៅ​ផ្ទេរ​ដ៏ចម្បងបំផុតនៅរដូវក្តៅនេះ​របស់ក្លឹប PSG ដដែល ។

          ក្លឹបយក្សបារាំង Paris Saint-Germain អាចនឹង​ជួយបើកច្រក​សម្រាប់ Aguero ដើម្បី​ចាក​ចេញ​ពី​ City។​ ក្លឹបជើង​ឯ​ក​បារាំង​មួយនេះកំពុង​តាម​ឃ្លាំ​មើល​ស្ថានភាព​របស់ Aguero បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​រូបនេះ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់ឲ្យ​អង្គុយ​មើល​ជា​លើក​ទី​២​។

          កាលពីថ្ងៃអាទិត្យ​​ Aguero សារភាព​ថា ខ្លួន​មិនដឹងថា តើ​អនាគត​នៅពហុ​កីឡាដ្ឋាន Etihad Stadium ទៅជា​យ៉ាងណា​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola។ អនាគតរបស់ Aguero ប្រែជា​ស្រអាប់ បន្ទាប់ពី​ការមក​ដល់​របស់​កីឡាករ​ចំណូល​ថ្មី Gabriel Jesus ដែល​រកបាន​២គ្រាប់​ជួយ​ឲ្យ​ក្រុម​ City ​ឈ្នះ​ក្រុម Swansea ទាំងប្រផិត​ប្រផើយ​កាល​ពីថ្ងៃអាទិត្យ​នោះ។

          ទោះជាយ៉ាងណាក៏គ្រូបង្វឹកក្រុម City លោក Guardiola បានអះអាងថា Aguero នៅតែ​ជា​កីឡាករ​សំខាន់​សម្រាប់​លោក ហើយ​មន្ត្រីជាន់ខ្ពស់នៅ​ City ក៏អះអាងផងដែរថា ពួកគេគ្មាន​ផែន​ការ​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ទេ៕

adverise with khmeread