Ryan Giggs ធ្លាប់ប្រាថ្នាចង់ឲ្យ Man Utd សម្រេចកិច្ចព្រមព្រៀងផ្ទេរ N`Golo Kante ឲ្យបានមុនក្លឹប Chelsea

          អតីតកីឡាករ​ជើង​ចាស់ Ryan Giggs ​របស់ក្លឹប Man Utd គឺជា​អ្នកគាំទ្រ​របស់​កីឡា​ករ N’Golo Kante ហើយលោកធ្លាប់បានបន់ស្រន់ឲ្យ Man Utd ឈ្នះ​ក្លឹប Chelsea ក្នុងការផ្ទេរកីឡាកររូបនេះទៀតផង។

          ​អតីត​ជំនួយ​ការ​នៅ Man Utd រូបនេះ​ជឿថា Man Utd ​​អាចនឹងឈរនៅលើ​កំពូល​តារាង​ ប្រសិន​បើ​ពួកគេ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ Kante។ ប៉ុន្តែផ្ទុយទៅ វិញ​លោក Jose Mourinho បែជា​ចំណាយ​ប្រាក់​រហូត​ដល់​ ៨៩​លាន​ផោន ដើម្បី ផ្ទេរ Paul Pogba ជាមិត្ត​រួម​ជាតិ​របស់ Kante ទៅវិញ។

          Kante ​​លេងបានល្អនៅតំបន់​បម្រើ ហើយ​បានជួយ​ក្រុម Leicester លើក​ពាន​កាល​ពីរដូវ​កាល​មុន។​ Kante បានផ្ទេរ​ចេញពី​ក្រុម​ Leicester ទៅ Chelsea ក្នុង​តម្លៃ​២៩​លាន​ផោន​ ។ Kante ​ទើបតែខកខាន​ការ​ប្រកួត​មួយលើក​ប៉ុណ្ណោះ​ ខណៈ​ពេល​ក្រុម​ Chelsea ​ស្ថិតក្នុង​ដំណើរ​ក្លាយជាម្ចាស់​ពាន​ជើងឯក EPL។

          Giggs បាននិយាយថា “​Kante ស្វែងរក​បាល់។ គាត់រហ័សក្នុង​បិទបាំង​កន្លែង​ចន្លោះប្រហោង។ ដណ្តើម​បាល់និង​រារាំងគូប្រកួត។ ខ្ញុំ​ធ្លាប់លេង​ជាមួយ​គូប្រកួត​ប្រភេទនេះច្រើនឆ្នាំ​មកហើយ​។ ពួកគេ​បង្កការលំបាក​”៕

adverise with khmeread