Jamie Carragher: Mkhitaryan មានប្រសិទ្ធភាពខ្លាំងជាង Ozil, Silva និង Mata

          កីឡាករជើង​ចាស់ Liverpool លោក Jamie Carragher អះអាងថា ល្បឿន​​របស់កីឡាករ Henrikh Mkhitaryan អាច​បង្កគ្រោះថ្នាក់​ដល់គូប្រកួត​ច្រើន​ជាង​ Mesut Ozil, David Silva និង Juan Mata ទៅ​ទៀត។

          Mkhitaryan ធ្វើ​ឲ្យ​ខ្សែការ​ពារ​របស់​ក្រុម Leicester ជួបបញ្ហាខណៈ​ពេល​កីឡាកររូបនេះ​រក​បានគ្រាប់បាល់បើក​ឆាក​ឲ្យ Man Utd នៅ​ពហុកីឡាដ្ឋាន King Power Stadium កាលពីថ្ងៃអាទិត្យ។

          Man Utd ​បានយក​ឈ្នះ​ក្រុម Leicester City ៣-០ ហើយ​ Carragher បាន​កោត​សរសើរ​ Mkhitaryan ក្រោយ​ចប់​ការ​ប្រកួត​នេះ។ Carragher បាន​និ​យាយ​ថា “​Mkhitaryan មាន​អ្វីមួយ​ពិសេសដែល​កីឡាករ​តិច​តួច​បំផុត​ក្នុង​តំណែងនេះ​មាន។ អ្នកគិតមើល Mata, Ozil និង Silva មាន​តិចនិចល្អ ប៉ុន្តែ​ពួកគេ​គ្មាន​ល្បឿន​ទេ”៕

adverise with khmeread