ជិះម៉ូតូជ្រុលទៅបុក​ដើមឈើ មួយ​ដើម​ ស្លាប់នៅកន្លែងកើតហេតុ

    ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ន្លែ​ង ដោយសារ​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ដើមឈើ មួយ​ដើម​នៅជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១៨២-១៨៣ ​ស្ថិត​ក្នុងភូមិ-​ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​១១ និង៣០នាទី​យ​ថ្ងៃទី​៥ ​កុម្ភៈ ​២០១៧​។​

    ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ឈ្មោះ​ តឹ​ប សំណាង ភេ​ទ ប្រុស ​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ-​ឃុំ-ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ125 ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះសីហនុ ​1B 9790 បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។

    បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread