ខ្លា​នេះ​មួយថ្ងៃៗ​ធ្វើ​ស្អី​ខ្លះ ទើប​ធាត់​យ៉ាងនេះ​?

    ​សួនសត្វ Siberian Tiger ក្នុងប្រទេស​ចិន​មួយ​បានទទួល​ការចាប់អារម្មណ៍​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត បន្ទាប់ពី​រូបភាព​របស់​សត្វ​ខ្លា​មួយ​ក្បាល​កំពុង​ល្បី​ពេញ​អន​ឡាញ​។​

​    ​រូបភាព​ខ្លា​ធាត់​មួយ​ក្បាល​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ចិន Weibo​។ នេះ​បើ​យោងតាម​វេ​ប​សាយ Shanghaiist​។​

​    ​អ្នកលេង Weibo ជាច្រើន​បាន​ឆ្ងល់​និង​សួរថា​តើ​ទម្លាប់​សត្វ​ខ្លា​មួយ​ក្បាល​នេះ​យ៉ាងណា បានជា​វា​ធាត់​ដល់​ថ្នាក់​នឹង​។​

​    ​វា​គឺជា​ការកត់សម្គាល់​មួយ ដែល​សត្វ​ខ្លា​ព្រៃ​នេះ​អាច​ឡើង​ទម្ងន់​បាន​រហូតដល់​ទៅ ៤៥ គីឡូ​ឡើងទៅ​។ ហើយ​នេះ​គេ​ចាត់ទុក​ការ​ទម្ងន់​របស់​វា​គឺ​ល្អ​សម្រាប់​រក្សា​ពួកវា​ឱ្យមាន​កម្ដៅ​នៅ​អំឡុងពេល​ខែរងា​។​

​    ​សួនសត្វ  Siberian Tiger មាន​ទីតាំងនៅ​ទីក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន គឺជា​សួនសត្វ​ធំ​បំផុត​ទី ២ របស់​ប្រទេស​ចិន មាន​សត្វ​ខ្លា​ស៊ី​បេ​រី (Siberian Tiger) ៨០០ ក្បាល​ជាមួយនឹង​តោ និង​ខ្លារខិន​ប្រមាណ​ជា ១០០ ក្បាល​នៅ​ទីនោះ​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត