ព្រិន្ទបាលទោម្នាក់ដែលកំពុងសំរាក ព្យាបាលជំងឺ (ដាច់ជើងខាងស្តាំ) ទទួលបានការសួរសុខទុក្ខ និងអំណោយបន្តិចបន្តួច

    ឧ​ត្ត​រ​មានជ័យ ៖ លោក​វ​រៈ​សេនីយ៍​ឯក ស៊ុំ សារឿន មេបញ្ជាការ​វ​រៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩០៥ តំណាង ឯក​ឧ​ត្ក​ម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បា​ន​ដឹកនាំ មន្ត្រីក្រោមឱវាទ​ចុះសួរសុខទុក្ខ​លោក​ព្រិ​ន្ទ​បាល​ទោម្នាក់ដែល​កំពុង​សំរាក ព្យាបា​ល​ជំងឺនៅថ្ងៃទី០៦ កុម្ភៈ ២០១៧ វេលា​ម៉ោង៩ និង៣០នាទី។

    លោក​ព្រិ​ន្ទ​បា​លទោឈ្មោះ អៀង សុដន ដែល​កំពុង​សំរាក ព្យាបាល​ជំងឺ ពិការភាព​ (​ដាច់​ជើ​ង​​ខាងស្តាំ) ដោយសា​រគ្រាប់មីន កាលពី​ខែតុលា ២០១៦ (​ពេល​បំពេញការងារ​ល្បាត​តាម​ខ្សែប​ន្ទាត់​ព្រំដែន ភូមិសាស្ត្រ ប៉ុស្តិ៍​តា​ទុំ​) នៅ​លំនៅដ្ឋាន​ស្ថិតក្នុង ភូមិ​ចំប៉ា​សុខ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង។

    ក្នុងឱកាស​នេះដែរ​លោក​មេបញ្ជាការ​បា​ន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ នឹង​អំណោយ​របស់​ឯកឧត្តម​ស្នងការ រួមមាន​ថវិកា ៥៥ ម៉ឺន​រៀល, អង្ករ ១ កា​រ៉ុង (៥០ គីឡូក្រាម​), មី ២ កេស, ទឹ​ក​​ត្រី ២ យួរ, ទឹកស៊ីអ៊ីវ ២ ​យួរ និងទឹកក្រូច ១ កេស ឧបត្ថម្ភ​ជូន​ក្រុមគ្រួសារ​លោក អៀង សុដន ផងដែរ៕ 

adverise with khmeread