ចៃដន្យ​? Antonio Conte ចាក​ចេញពី​ការ​ទស្សនា​រវាង Juventus និង Inter ភ្លាម ពេល​កីឡាករ Paulo Dybala ប្តូរ​ចេញ ឬមួយ​គាត់​ប្រញាប់​...

    ​លោក Antonio Conte បាន​ចូលរួម​ទស្សនាការ​ប្រកួត​នៅឯ​ជំនួប​ដ៏​សំខាន់​មួយ ដែល​សេះបង្កង់ Juventus បាន​ផ្តួល Inter Milan ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃអាទិត្យ ហើយ​ប្រិយមិត្ត​របស់​តោ​ខៀវ Chelsea មួយចំនួន​បានផ្តល់​ចំណាប់អារម្មណ៍​ទៅលើ​រឿង​មួយចំនួន​នៅឯ​អំឡុង​តង់​ទី​ពីរ​។​

​    ​មិន​ថា​វា​គឺជា​រឿង​ចៃដន្យ ឬ​មិនមែន​នោះ លោក Conte បាន​ចាក​ចេញពី​កីឡដ្ឋាន​របស់ Juventus ស្របពេល​ដែល​លោក Massimiliano Allegri បាន​ប្តូរ​កីឡាករ Paulo Dybala ចេញពី​ការប្រកួត ពេលដែល​ជំនួប​លី​ក​កំពូល​អ៊ីតាលី Serie A មួយ​នេះ ជិត​នឹង​បញ្ចប់​។​

​    ​Dybala ដែល​បាន​ខកខាន​ស្វែងរក​គ្រាប់​បាល់​ក្នុង​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ អាច​ស្វែង​គ្រាប់​បាល់​បាន​ចំនួន​ប្រាំបី​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១៩​លើក​សម្រាប់​សេះបង្កង់​នា​រដូវ​កាល​នេះ ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ​គាត់​ត្រូវបាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ក្នុងការ​ផ្ទេរ​ទៅកាន់​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ទោះជា​យ៉ាងណាក្តី ប្រសិនបើ​លោក Conte នឹង​ចង់​ដឹក​ដៃ Dybala ទៅកាន់​ទឹកដី Stamford Bridge សេះបង្កង់​ក៏មាន​ការកំណត់​តម្លៃ​រួចជាស្រេច​ទៅលើ​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះ ដែល​គាត់​នឹង​អាចមាន​តម្លៃ​លើសពី ៥០​លាន​ផោន​៕

adverise with khmeread