ផ្ទះ​ជប៉ុន​មួយ​នេះ​មើល​ពី​ក្រៅ​ឃើញ​ស្តើង​អ៊ីចឹង​ទេ តែ​កុំ​មើល​ខាងក្នុង ទូលាយ​ល្វឹង​!

    ​កុំ​វាយតម្លៃ​តែ​សំបក​ក្រៅ ហើយ​កុំ​មើលងាយ​ផ្ទះ​នេះ​ឱ្យសោះ​! វា​មានផ្ទះ​រស់នៅ​ដូច​ផ្ទះ​ដទៃទៀត​ដែរ ប៉ុ​ន្ដ​វា​ពិសេស​ត្រង់​ជា​ផ្ទះ​ស្ដើង​តែមួយគត់​ក្នុងប្រទេស​ជប៉ុន​។​

​    ​ផ្ទះ​នេះ​រចនា​ដោយ​ស្ថាបត្យករ Mizuishi ទំហំ ៥៥ ម៉ែត្រការ៉េ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​រាង​ត្រីកោណ​។ វា​មើលទៅ​ដូចជា​តូចចង្អៀត​ណាស់​ពី​ខាងក្រៅ ប៉ុន្ដែ​គួរឱ្យភ្ញាក់ផ្អើល​នៅ​ខាង​ក្នុងផ្ទះ​នេះ​គឺ​ទូលាយ​មិន​នឹកស្មាន​ដល់​។ ផ្ទះ​រាង​ត្រីកោណ​នេះ​គឺមាន​ពីរ​ជាន់ ជាមួយនឹង​បន្ទប់​គេង​នៅ​ជាន់​ទីមួយ ផ្ទះបាយ​និង​បន្ទប់ទទួលភ្ញៀវ​នៅ​ជាន់​ទី​ពីរ លើសពីនោះ​បន្ទប់​សម្រាប់​ឱ្យ​ក្មេង​លេង​នៅលើ​គេ​បង្អស់​ជាប់​នឹង​ដំបូល​។​

​    ​ខាងក្រោម​នេះ​គឺជា​រូបភាព​នៃ​ផ្ទៃ​ខាងក្នុង​របស់​ផ្ទះ​មិន​នឹកស្មាន​ដល់​មួយ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត