បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ ១២​ នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​០៤-០៥ ខែកុម្ភៈ ឆ្នាំ​២០១៧។ ​ក្នុងនោះ​ជនសង្ស័យ​០៥​នាក់ មានឈ្មោះ ​ដួង ម៉ៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ, ​ឈ្មោះ ឆាន ស្រី​ណាក់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ , ឈ្មោះ​ឆេន មុន្នី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ, ​ឈ្មោះ គុយ ស៊ីថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និងឈ្មោះ នួន កក្កដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវបាន​កម្លាំង​
​ការិយាល័យ​ជំនាញ​បង្ក្រាប​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៤ កុម្ភៈ ឆ្នាំ​២០១៧ ម៉ោង​៤​ព្រឹក នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនសង្ស័យ ៣​ នាក់ មានឈ្មោះ​ ប៉ាង រ៉ា​វន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ, ​ឈ្មោះ ហ៊ាន វណ្ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង ឈ្មោះ ​ឃុន សុ​ឃា​ច ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ម៉ោង​៩​យប់ នៅ​ចំណុច​បន្ទប់​ជូ​លលេ​ខ​០១ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    រីឯ​ជនសង្ស័យ ២​នាក់ មានឈ្មោះ​ សរ ចំរើន ហៅ​វែង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ម៉ោង​១១​យប់​នៅ​ចំណុច​ផ្លូវ​សុធារស មុខ​វត្ត​ឧណ្ណាឡោម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ឈ្មោះ​សោម វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​នៅ​ម៉ោង​១២​យប់​នៅ​ថ្ងៃ​ដដែល នៅ​ចំណុច ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ។​

    ចុងក្រោយ​ជនសង្ស័យ ០២​នាក់ មានឈ្មោះ ​សែម សុចិ​ត្ត្រា ហៅ​វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធ​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ដើម​ចាន់​២ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ឈ្មោះ​ នាង ស្រី​ដា ហៅ​ញ៉ា​ញ់  ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន នៅ​ម៉ោង​៣​ និង​១០ល្ងាច​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្ទះ​លេខ​៣២២ ផ្លូវ​១៥៥ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ៕

adverise with khmeread