adverise with khmeread Omari hutchinson

​ប្រិយមិត្ត​ក្រុម​កាំភ្លើង​ធំ​ច្បាស់​ជា​រំភើបចិត្ត​ប្រសិនបើ​ឃើញ​ទេ​ព្យ​កោសល្យ​របស់​ក្មេង​តូច​ម្នាក់នេះ​

​ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវបានគេទទួលស្គាល់​ជា​ក្លឹប​មួយ​ដែល​ជំនាញ​លើ​ការបណ្តុះ​កីឡាករ​យុវជន​ពោរពេញ​ទៅដោយ​គុណភាព​ជាច្រើនរូប​នៅក្នុង​ជំរំ​ហ្វឹកហាត់​របស់​ពួកគេ ដោយ​យើង​អាចធ្វើ​ការវិនិច្ឆ័យ​ទៅលើ​វីដេអូ​មួយ​នេះ​។

​ឥឡូវ​ពួកគេ​ប្រហែលជា​ទទួលបាន​តារាបាល់ទាត់​ឆ្នើម​នា​ថ្ងៃ​អនាគត​ម្នាក់​ផ្សេង​ទៀតហើយ ដែល​រូបគាត់​ស្ថិតក្រោម​ការបណ្តុះបណ្តាល​ពី​ក្លឹប​កាំភ្លើង​ធំ​។​

​វីដេអូ ដែល​ទទួលបាន​ពី The F2 Freestylers ក្នុង​គេហទំព័រ YouTube បានបង្ហាញ​ពីស​ម្ថ​ភាព​កីឡាករ​ក្នុង​ឈុត​យុវជន​វ័យក្មេង​អាយុ​ក្រោម ១២ ឆ្នាំ របស់ Arsenal ឈ្មោះថា Omari Hutchinson ដែល​បានបង្ហាញ​ពី​ទេ​ព្យ​កោសល្យ​របស់ខ្លួន​យ៉ាង​ស្ទាត់ជំនាញ និង​មើលទៅ​ហាក់ដូចជា​កីឡាករ​អាជីព​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League អញ្ចឹង​ដែរ​។​

វា​មិន​សម​ទេ​ដែល​នាំគ្នា​សរសើរ​ដែល​នាំទៅដល់​ការដាក់​សម្ពាធ​ទៅលើ​កីឡាករ​វ័យក្មេង​រូបនេះ ប៉ុន្តែ​ប្រិយមិត្ត​ក្រុម Arsenal នឹង​ភ្ញាក់ផ្អើល​ចំពោះ​ក្មេង​តូច​ម្នាក់នេះ​ពេលដែល​បាន​មើល​វីដេអូ​ខាងក្រោម​នេះ​។

 

 

 

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់