ខឹងក្រុមហ៊ុនចាក់កាកសំណល់គីមីចូលដីស្រែ ប្តឹងទៅអាជ្ញាធរ គេទារភស្តុតាង បុរសចិនរៀនចប់ថ្នាក់ទីបី សម្រេចរៀនច្បាប់ដោយខ្លួនឯង ១៦ ឆ្នាំ​ ដើម្បីប្តឹងក្រុមហ៊ុន

    ​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ចំណាយពេល ១៦ ឆ្នាំ រៀន​ច្បាប់​ដោយ​ខ្លួនឯង ដូច្នេះ​គាត់​អាច​ប្ដឹង​ក្រុមហ៊ុន​គីមី​មួយ​សម្រាប់​ការបំពុល​ដី​របស់គាត់​។​

​    ​លោក Wang Enlin ដែល​ធ្លាប់​រៀនសូត្រ​ចំណេះ​ទូទៅ​បាន ៣ ឆ្នាំ បានឈ្នះ​ករណី​ប្តឹង​ដ៏​លេចធ្លោ​ប្រឆាំង​ក្រុមហ៊ុន Qihua Group ភ្លាមៗ​។ នេះ​បើ​យោងតាម​វេ​ប​សាយ China Daily Online​។​

​    ​បើទោះជា​ក្រុមហ៊ុន Qihua Group ដែលមាន​ទ្រព្យសម្បត្តិ ២ ពាន់​លាន​យ័ន (២៩០ លាន​ដុល្លារ​) បាន​ប្ដឹង​ប្រឆាំងនឹង​ការសម្រេច​នេះ ក៏ប៉ុន្តែ​បុរស​ចំណាស់​នេះ​បាន​និយាយថា​គាត់​នឹង​ប្ដេជ្ញា​ស្វែងរក​យុ​ត្តិ​ធ​ម៍​សម្រាប់​ខ្លួន​គាត់ និង​អ្នក​ក្បែរ​ខាង​របស់គាត់ ដែល​លែងមាន​ដី​ដែលមាន​សុខ​ភាពល្អ​សម្រាប់​ដាំ​ដុះ​។​

​    ​លោក Wang វ័យ ៦០ ឆ្នាំ​រស់នៅ​ក្នុងភូមិ Yushutun នៅ​ជាយក្រុង Qiqihar ក្នុង​ខេត្ត Heilongjiang​។ បុរស​ម្នាក់​បាន​និយាយថា គាត់​នឹងមិន​បំភ្លេច​ឆ្នាំ ២០០១ នៅពេលដែល​ដី​របស់គាត់​ត្រូវបាន​លិចទៅ​ដោយ​កាកសំណល់​ជាតិពុល​បញ្ចេញ​ដោយ​ក្រុមហ៊ុន Qihua Group នោះឡើយ​។​

​    ​នៅ​ឆ្នាំ ២០០១ នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន លោក Wang បាន​លេងបៀរ និង​ធ្វើ​គាវ​ជាមួយ​អ្នកភូមិ​។ ភ្លាមៗ ពួកគេ​ជឿថា ផ្ទះ​របស់​ពួកគេ​បាន​លិច​ទៅដោយ​កាកសំណល់​មកពី​រោងចក្រ Qihua ក្បែរ​នោះ​។​

​    ​យោងតាម​របាយការណ៍ ឯកសារ​រដ្ឋាភិបាល​មួយ​មកពី​ឆ្នាំ ២០០១ អះអាងថា​ដី​កសិកម្ម​របស់​ពួកគេ​មិន​ប្រើប្រាស់​បន្តទៅទៀត​បានឡើយ​ដោយសារ​ជាតិពុល​។​

​    ​ចន្លោះ​រវាង​ឆ្នាំ ២០០១ ដល់ ២០១៦ ក្រុមហ៊ុន​នេះ​បាន​នៅតែ​បន្ត​បង្ហូរ​កាកសំណល់​ជាតិពុល​ទៅក្នុង​ភូមិ​នោះ ដែល​អ្នកស្រុក​ពឹង​ចំណូល​តែ​ពី​កសិកម្ម​មួយគត់​សម្រាប់​រស់​។​

​    ​ក្នុង​ឆ្នាំ ២០០១ លោក Wang បាន​សរសេរ​លិខិត​មួយ​ទៅ​ការិយាល័យ​ធនធាន​ដីធ្លី​នៃ​ក្រុង Qiqihar ដើម្បី​ប្ដឹងតវ៉ា​។ គាត់​និយាយថា ខណៈដែល​ការចរចា​ជាមួយនឹង​មន្ត្រី​ក្នុងស្រុក គាត់​ត្រូវបាន​ស្នើឱ្យ​បង្កើត​ភ័ស្ដុតាង​ដើម្បី​បញ្ជាក់ថា​ដី​អ្នកភូមិ​មាន​ជាតិពុល​។​

​    ​លោក Wang បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា "​ខ្ញុំ​បានដឹងថា ខ្ញុំ​ជា​អ្នក​ត្រូវ ប៉ុន្ដែ​មិន​ស្គាល់​អ្វី​ទៅជា​ច្បាប់ ដែល​ភាគី​ផ្សេងទៀត​បាន​បំពាន និង​មិនដឹងថា​មាន​ភស្តុតាង ឬ ក៏​អត់​ទេ​"​។  

​    ​ជា​លទ្ធផល​លោក Wang បានសម្រេច​ចិត្ត​រៀន​ច្បាប់​ដោយ​ខ្លួនឯង ដែលជា​ការព្យាយាម​ដ៏​ខ្លាំងក្លា​មួយ​។ គាត់​បាន​ប្រឹងរៀន​ដោយ​ខ្លួនឯង​អស់​រយៈពេល ១៦ ឆ្នាំ​ដើម្បី​ប្ដឹង​ប្រឆាំង​ទៅ​ក្រុមហ៊ុន​។​

​    ​កសិករ ដែល​ធ្លា​ប់រៀន​ត្រឹម​ថ្នាក់​ទី ៣ រូបនេះ បានចាប់ផ្ដើម​អាន​សៀវភៅ​ច្បាប់​ជាមួយនឹង​ជំនួយ​វចនា​នុ​ក្រុម​។​

​    ​យោងតាម​បុរស​នោះ​គាត់​មិនបាន​ចំណាយ​ប្រាក់​លើ​សៀវភៅ​នោះឡើយ គាត់​បាន​អាន​សៀវភៅ​កន្លែង​លក់​និង​ចម្លង​ច្បាប់​ពាក់ព័ន្ធ​ដី​។​

​    ​ក្នុង​ឆ្នាំ ២០០៧ ក្រុមហ៊ុន​ច្បាប់​របស់​ចិន​មួយ​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើដី​មាន​ជាតិពុល​និង​បានផ្ដល់​ភ័ស្ដុតាង​ដោយ​ឥតគិតថ្លៃ​ដល់​លោក Wang និង​អ្នកស្រុក​។ ពួកគេ​ក៏បាន​យល់ព្រម​ជួយ​អ្នកភូមិ​ធ្វើឯកសារ​ប្ដឹង​តុលាការ​ផងដែរ​។​

​    ​ដោយសារតែ​លោក Wang បាន​រៀន​ច្បាប់​អស់ ១៦ ឆ្នាំ ទីបំផុត​គាត់​និង​អ្នកស្រុក​បានឈ្នះ​ក្ដី​នេះ​។​

​    ​តុលាការ Angangxi District Court ក្នុង​ទីក្រុង Qiqihar បានទទួល​ពាក្យបណ្ដឹង​អ្នកភូមិ និង​បញ្ជា​ឱ្យ​ក្រុមហ៊ុន​សង​ជា​ទឹកប្រាក់ ៨២ ម៉ឺន​យ័ន (១២ ម៉ឺន​ដុល្លារ​)៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត