លែងចាំបាច់ពឹងលើសាកសព! អ្នកវិទ្យាសាស្ត្របង្កើតសរីរាង្គសិប្បនិម្មិតដូចគ្រឿងក្នុងរបស់មនុស្សបេះបិទ ដើម្បីបង្ហាត់បច្ចេកទេសវះកាត់

    ​គ្រូពេទ្យ​ឯកទេស​បច្ចុប្បន្ន​អាចបង្កើត​សរីរាង្គ​សប្ប​និ​មិ្ម​ត និង​កាយវិភាគសាស្ត្រ​មនុស្ស​ឡើងវិញ​បាន​។ ពួកគេ​អាចបង្កើត​សរីរាង្គ​ឡើងវិញ​បាន​ដូច​របស់​ពិត ហើយ​ចេះ​ចេញឈាម​នៅពេលដែល​មុត​។​

​    ​ដោយ​ការបង្កើត​នេះ​ស្រដៀង​ទៅនឹង​សរីរាង្គ​មនុស្ស​ពិតៗ វា​ត្រូវបាន​ប្រើ​ដើម្បី​ហ្វឹកហាត់​ការវះកាត់​។ ពួកគេ​បំ​លែង​ការ​ស្កែ​ន​សរីរាង្គ​ទៅក្នុង​កុំព្យូទ័រ​ដើម្បី​បង្កើត​សរីរាង្គ​សិប្ប​និ​មិ្ម​ត​នោះ​ឡើង​តាមរយៈ​ពុម្ព​។​

​    ​ពុម្ព​គឺធ្វើឡើង​តាមរយៈ 3D-Printed និង​ការរួមបញ្ចូល​របស់ Hydrogel ហើយ​ទីបំផុត​វា​ត្រូវបាន​លាប​ពណ៌​ដើម្បីឱ្យ​ដូច​ទៅតាម​សរីរាង្គ​របស់​យើង និង​ដូច​បេះ​ដាក់​ទៅនឹង​សរីរាង្គ​មនុស្ស​។ ហើយ​ពួកគេ​បាន​យក​វា​ទៅប្រើ​ប្រាស់​ដើម្បី​អនុវត្ត​ការវះកាត់ និង​ក្នុងពេល​ឆាប់​វា​អាច​នឹងត្រូវ​ដើម្បី​ហាត់​សម​លើ​ករណី​ជាច្រើន​ទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត