កំពូល​នាវា​កម្សាន្ត​ទំនើប​ផុត​លេខ​របស់​ពិភពលោក ឥឡូវ​ដឹក​ឱ្យ​ម្ចាស់​មហាសេដ្ឋី​របស់​វា​ហើយ​

    ​នាវា​កម្សាន្ត​ដ៏​ធំ​មួយ ដែល​ត្រូវបាន​ពណ៌នា​ជានា​វា​ដ៏​ទំនើប​បំផុត​ដែល​ធ្លាប់បាន​ផលិត បច្ចុប្បន្ន​កំពុងស្ថិត​តាមផ្លូវ​ដើម្បី​ប្រគល់ជូន​ម្ចាស់​របស់​វា​គឺ​មហាសេដ្ឋី​រុស្ស៊ី​លោក Andrey Melnichenko​។​

​    ​នាវា​ដ៏​ធំ​ឈ្មោះ Sailing Yacht A ត្រូវបាន​រចនា​ឡើង​ដោយ​លោក Philippe Starck និង​ផលិត​នៅ​ទីក្រុង Kiel ប្រទេស​អាល្លឺម៉ង់​ហើយ​មានតម្លៃ​ប្រមាណ ៣៦០ លាន​ដុល្លារ​។​

​    ​ការសាកល្បង​បើកបរ​លើ​សមុទ្រ​ចុងក្រោយ​របស់​វា​គឺ​កាលពី​ខែមករា ហើយ​នាវា​នេះ​ត្រូវបាន​គេ​ថត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ខណៈ​វា​ឆ្លងកាត់​ទីក្រុង Elsinore ប្រទេស​ដា​ណឺ​ម៉ាក ដើម្បី​ឆ្ពោះទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ភាគខាងត្បូង​។​

​    ​នាវា​ប្រវែង ១៤២ ម៉ែត្រ​មួយគ្រឿង​នេះ​មាន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 4,827hp MTU មួយគូ​ដែល​នេះ​អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​នៅ​ល្បឿន ៣៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជា​មួយរយៈ​ចម្ងាយ ៩.៨៥២ គីឡូម៉ែត្រ​។​

​    ​ផលិត​នៅ​ទីតាំង​ផលិត​នាវា Nobiskrug ក្នុងប្រទេស​អាល្លឺម៉ង់ ក្តោង​និង​កំណល់​បាត​នាវា Sailing Yacht A ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Dykstra Naval Architects របស់​ហូ​ឡង់ ខណៈ​ក្រុមហ៊ុន​អង់គ្លេស Magma Structures ផលិត​ក្តោង​ប្រវែង ១០០ ម៉ែត្រ​ទាំងបី​។​

​    ​ក្នុងចំណោម​លក្ខណៈពិសេស​ជាច្រើន នាវា​កម្សាន្ត​នេះ​ក៏មាន​កន្លែង​ចត​ឧ​ត្ថ​ម្ភា​គ​ចក្រ​នៅខាងមុខ ទីលាន​ចត​រថយន្ត​ចំនួន​បួន​គ្រឿង និង​សាល​កញ្ចក់​មួយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត