ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំ ​៥ ​កញ្ចប់​នៅមុខ​កំពូល​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៦ ​កុម្ភៈ​ ២០១៧​ ម៉ោង​៧ ​និង​២០នាទី យប់​នៅ​ចំណុច​កំពង់ដ​ស្វាយ​អាត់ ភូមិ​លើ ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​០៣​នាក់​គឺ​១-​ឈ្មោះ​ ទូ​លាស់ ហ្វោ​ហ្ស៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​ (​ឥស្លាម​)​ នៅ​ភូមិ​ជ្រោយ​មេត្រី​លើ​ឃុំ​ឫស្សី​ជ្រោយ ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​), ២.​ឈ្មោះ ​លី ស៊ុ​ក​ ភេទ​ប្រុស​ ជនជាតិខ្មែរ ​(​ឥស្លាម​) ​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ​ ឃុំ​ឬ​ស្សី​ជ្រោយ ​ស្រុក​មុខកំពូល​ មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​)​ និង​៣.​ឈ្មោះ នាំ​ង ភេទ​ប្រុស​ ជនជាតិខ្មែរ ​(​ឥស្លាម​)​ នៅ​ភូមិ​ជ្រោយ​មេត្រី​លើ​ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល ​មុខរបរ​មិន​ពិតប្រាកដ ​(​គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០៥​កញ្ចប់ (០៤​កញ្ចប់​តូច​ និង​ធំ​០១​កញ្ចប់​), ២-​ទូរ​សព្ទ​ដៃ​ម៉ាក​ណូគា​ពណ៌​ស បិត​ស្គុ​ត​ពីក្រោយ​ពណ៌​ខ្មៅ ស៊ីម​០២​ប្រើ០១​លេខ​096 ... ចំនួន​០១​គ្រឿង ​និ​ង​៣-​ម៉ូតូ​ហុងដា​ C125 ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ 2015 ​ស្លាកលេខ​កំពង់ធំ 1H8248​ ចំនួន០១​គ្រឿង​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន លុះ​នៅ​ថ្ងៃទី​០៦ ​កុម្ភៈ ២០១៧ ​វេលា​ម៉ោង​២​រសៀល​ជនសង្ស័យ​បាន​ជិះម៉ូតូ​ចេញពីផ្ទះ​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ​ ឃុំ​ឬ​ស្សី​ជ្រោយ ​ឌុប​ឈ្មោះ​ លី​ ស៊ុ​ក ​និង​ឈ្មោះ ​នាំ​ង ទៅ​ទិញ​ថ្នាំញៀន​នៅ​ម្ដុំ​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩។​

    ក្រោយពី​ទិញ​ថ្នាំញៀន​បាន​ហើយ​ជនសង្ស័យ ​និង​បក្ខពួក​ខាងលើ​បាន​ត្រឡប់​មកវិញហើយ​ បាន​យក​ថ្នាំញៀន​ទៅ​លក់​នៅ​ចំណុចកើតហេតុ​ពេល​កំពុង តែ​លក់ ថ្នាំញៀន​នោះ សមត្ថកិច្ច​បាន​ទៅដល់​ហើយក៏ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ចំនួន​ ០៥​ កញ្ចប់ ​និង​ម៉ូ​តូប​ញ្ជូ​ន​មក​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread