គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ប្រកាស ស​.​ជ​.​ណ លេខ​៨៩ របស់​រាជរដ្ឋាភិបាល​ ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច ជូន​ដល់​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍

    កណ្តាល ៖ ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​ជំរុញ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ សហការ​រួមគ្នា​ឱ្យបាន​ល្អប្រសើរ ជំរុញ​ការ​បង្កបង្កើនផល​ស្រូវ​ឱ្យបាន​ទិន្នផល​ខ្ពស់ បន្ទាប់ពី​ប្រកាស​របស់ ស​.​ជ​.​ណ លេខ​៨៩ របស់​រាជរដ្ឋាភិបាល ក្នុងការ​បន្តសកម្មភាព​ធ្វើ​ការដាំដុះ​ស្រូវ​ប្រដេញ​ទឹក។​

    លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជ​ន​បទ រួមជាមួយ ក្រុម​គណៈកម្មការ​ចំពោះ​កិច្ច  បាន​ចុះ​ប្រកាស ស​.​ជ​.​ណ លេខ​៨៩ របស់​រាជរ​ដ្ឋាភិបាល នៅក្នុង​ទីតាំង​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយបាន​លើកឡើងថា «​កម្ពុជា​បច្ចុប្បន្ន​បាន​គ្របដណ្តប់​ដោយ​សន្តិភាព ពេញបរិបូរណ៍ ឯកភាព​ទឹកដី ដែល​នយោបាយ ទាំងអស់នេះ​គឺ​បានកើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់​ការអនុវត្តន៍​គោលនយោបាយ​បែបនេះ គឺ​បានធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​ការអភិវឌ្ឍន៍​ប្រកប ដោយ​ការរីកចម្រើន ជាក់ស្តែង​ដូចជា​វិស័យ​កសិកម្ម​ជាដើម​»។​

    លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែល​រាជរដ្ឋាភិបាល បានចេញ ស​.​ជ​.​ណ លេខ​៨៩ ឱ្យ​បន្តសកម្មភាព​ធ្វើ​ការដាំដុះ​ស្រូវប្រដេញទឹក ស្ថិ​តនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​នេះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​សហការ​ជាមួ​យ​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការបង្កបង្កើន​ផល​ស្រូវ​ឱ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យទទួល​បាន​ជោគជ័យ តាម​ប្រកាស​របស់​រាជរដ្ឋាភិបាល។​

    នៅ​ជុំវិញ​ការប្រកាស​ស​.​ជ​.​ណ លេខ​៨៩ របស់​រាជរដ្ឋាភិបាល​នេះ​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា «​នៅក្នុង​អណ​ត្តិ​ទី​៥​នេះ យើង​ទទួលស្គាល់ថា ការដោះស្រាយ​ជាច្រើន​ដូចជា ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស​កន្លងមក គឺមាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយបាន​កើតឡើង​ពី​ចលនា​របស់ ប្រជាជន ក្នុងការ​ទាមទា​រលើប​ញ្ហា​ដីធ្លី​នេះ​» ។​

    លោក​រដ្ឋមន្ត្រី បាន​បន្តថា មកដល់​បច្ចុប្បន្ន បញ្ហា​ទំនាស់​ដីធ្លី​គឺ​មានការ​ស្ងប់ស្ងាត់ ពីព្រោះ​ក្រសួងកសិកម្ម  មាន​យន្តការ​ដោះស្រាយ​យ៉ាងច្បាស់​លាស់ ទៅតាម​នីតិវិធី​ជា​ជំហានៗ ធ្វើយ៉ា​ង​ណា​ជំរុញ​ឱ្យ ឃើញថា ប្រភេទ​ដី​ណាមួយ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ និង​ដី​ណាមួយ​ជា​ដី​ស​ម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ដែល​បាន ប្រគល់ជូន​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍ ក្នុង​តំបន់​នីមួ​យ​ៗ​នៅ​ទូទាំងប្រទេស។

    សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ ស​.​ជ​.​ណ​. លេ​ខ​៨៩ ស្តីពី​ដំណើរការ និង​អភិវឌ្ឍន៍ លើ​ការអនុវត្តន៍​គម្រោង​វិនិយោគ និង​ដោះស្រាយ​ទំនា​ស់​របស់​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេ​ត្ត​កណ្តាល និង​បាន​ប្រគល់ជូន​ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាព​ធ្វើ​ការដាំដុះ​ស្រូវប្រដេញទឹក លើ​ផ្ទៃដី​៩៨០​ហិកតា​ជា​បន្តទៀត។​​ ព្រមទាំង​ជំរុញ​ប្រគល់ជូន ក្រុមការងារ​ចំពោះ​កិច្ច ដែលមាន​តំណាង​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សមាជិក ប​ន្ត​ជំរុញ​ការវាស់វែង និង​ផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន ដើម្បី​ធ្វើឱ្យបាន​ជ្រះស្រឡះ​នូវ​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ជំ​រុញឱ្យ​ក្រុមហ៊ុន​ដំណើរការ​គម្រោង វិនិយោគ​បាន​ដោយ​រលូន៕


adverise with khmeread