សមត្ថកិច្ច​បាន​យក​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ទៅ​រក្សាទុក​

    កណ្តាល ៖ សមត្ថកិច្ច​ខេត្ត​កណ្ដាល បាន​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​២​ករណី​ទៀតហើយ​បាន​យកទៅ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព កាលី​ថ្ងៃទី​៧ ​កុម្ភៈ ​២០១៧​នេះ។​

    ករណី​ទី​១-​ប៉ូលិស​ក្រុង​តាខ្មៅ​បាន​យក​គ្រាប់​សល់​ពី​សង្គ្រាម​កាលពី​ថ្ងៃទី​០៧ ​កុម្ភៈ​ ២០១៧  ម៉ោង​៣ ​និង​១៥​នាទី​រសៀល​នៅ​សង្កាត់​តាខ្មៅ ត្រង់ចំណុច ដី​ស្ថិត ក្នុងភូមិ ព្រែក​សំរោង ១​មាន​គ្រាប់​មិនទាន់​ផ្ទុះ​០១​គ្រាប់​សល់​ពី​សង្គ្រាម។​

    ទទួលបាន​ព័ត៌មាន​កម្លាំង​ផ្នែក​ជំនាញ​អាវុធជាតិផ្ទុះ​ក្រុង សហការ​ជាមួយ​ជំនាញ​អាវុធជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ចុះ​ទៅដល់​ចំណុច​ខាងលើ​រកឃើញ​គ្រាប់​ត្បាល់ ទំហំ​៨១​មី​លី​ម៉ែត្រ​របស់​អា​មេ​រិក យកមក​រក្សារ​ទុក​នៅ​ការិយាល័យ​​អាវុធជាតិផ្ទុះ ​(​ឃ្លាំង​សុវត្ថិភាព​)​។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​ពញាឮ​នៅ​ថ្ងៃទី​០៧ ​កុម្ភៈ ​២០១៧ បាន​ហៅ​មន្ត្រី​ជំនាញ ក្រុម​ស៊ី​ម៉ាក់ បាន​ចុះមក​យក​យុទ្ធ​ភ័​ណ្ឌ គ្រាប់​មិនទាន់​ផ្ទុះ ចំនួន​០១​គ្រាប់ ប្រភេទ ​៦០mm នៅ​ចំណុច​ភូមិផ្សារ​ដែក​ក្រោម ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឭ ខេត្តកណ្ដាល៕


 

adverise with khmeread