បង្ក្រាប​ទីតាំង​ជល់​មាន់​ឃាត់​មនុស្ស​ ៤ ​នាក់​នៅ​ព្រំប្រទល់​ខេត្តក្រចេះ​-​ស្ទឹងត្រែង​

    ក្រចេះ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ បាន​បង្ក្រាប​សង្វៀន​ជល់​មាន់​ក្នុងព្រៃ​ក្បែរ​ខេត្តស្ទឹងត្រែង​ដែល​លួចលាក់​បញ្ជល់មាន់​មួយកន្លែង​លេង​ភ្នាល់​ស៊ីសង់​ធំ​នៅ​ក្នុងព្រៃ​ក្នុងភូមិ​សាស្ត្រ ​ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ស្រាវជ្រាវ​ចាប់​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃទី​៦ កុម្ភៈ​ ២០១៧។​

    លោក​វរៈសេនីយ៍ឯក គុណ សោ​ភណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យដឹងថា ប្រតិបត្តិការ​បានធ្វើ​ឡើង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត​បាន​ប្រ​មូលកម្លាំង​ប៉ូលិស​ឡោម​ព័​ទ្ធក្រសោប​ទីតាំង​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​នេះ និង​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៤​នាក់ រួមទាំង​សម្ភារៈ​សម្រាប់​បម្រើឱ្យ​ការលេង​ភ្នាល់​ជាច្រើន​ផ្សេងទៀត​៕

adverise with khmeread