ឃាត់ខ្លួន​ស្ត្រី​ជា​មុខសញ្ញា​លក់​គ្រឿងញៀន​ម្នាក់​នៅ​ស្រុក​ឆ្លូង​

    ក្រចេះ ៖ ប៉ូលិស​ស្រុក​ឆ្លូង​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​៦ កុម្ភៈ​ ២០១៧ នៅ​ចំណុច​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ​ខេត្តក្រចេះ​។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ល្បាត​របស់​ប៉ូលិស​ស្រុក ចាប់​ឃាត់ខ្លួន ស្ត្រី​សង្ស័យ​ឈ្មោះ សារី ស៊ីត​ស់ អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ និង រឹបអូស​ថ្នាំញៀន​មួយចំនួន រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចាត់ការ​តាម​នីតិ​វិធី៕

adverise with khmeread