ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS និយាយថា ពូទីនបញ្ជាឱ្យកងទ័ពអាកាសត្រៀមខ្លួនសម្រាប់ "ពេលមានសង្គ្រាម"

    ​កងទ័ពអាកាស​របស់​រុស្ស៊ី​ត្រូវបាន​បញ្ជា​ឱ្យ​ត្រៀមខ្លួន​សម្រាប់ "​ពេល​មាន​សង្គ្រាម​"​។ 

​    ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​បញ្ជា​ឱ្យធ្វើ​ការត្រួតពិនិត្យ​ដ៏​ចាំបាច់​បំផុត​លើ​កងទ័ពអាកាស​។ ហើយ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន TASS កាលពី​ថ្ងៃ​អង្គារ​ទី ៧ កុម្ភៈ ២០១៧ បានឱ្យដឹងថា​ពូ​ទីន​ក៏បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​ផងដែរ​ថា​តើ​បណ្តា​ទីភ្នាក់ងារ និង​កងទ័ព​ទាំងអស់​បាន​ត្រៀមខ្លួន​ស​ម្រា​ប់​សមរភូមិ​ហើយ​ឬ​នៅ ដែល​បទបញ្ជា​ដូចគ្នានេះ​ធ្វើឡើង​ដើម្បី​ធានាថា​ប្រព័ន្ធ​យោធា​រុស្ស៊ី​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ប្រយុទ្ធ​។ 

​    ​យោងតាម​ក្រុម​រដ្ឋមន្ត្រី​រុស្ស៊ី ការត្រៀម​លក្ខណៈ​ប្រយុទ្ធ​បានចាប់ផ្តើម​រួច​អស់ហើយ​។ 

​    ​លោក Sergey Shoigu បាន​និយាយថា "​អនុលោម​តាម​ការសម្រេចចិត្ត​ដោយ​មេបញ្ជាការ​កំពូល​នៃ​កងកម្លាំងប្រដាប់អាវុធ (​ពូ​ទីន​) ការត្រួតពិនិត្យ​ដ៏​ចាំបាច់​លើ​កងទ័ពអាកាស​បានចាប់ផ្តើម​វាយតម្លៃ​ការត្រៀម​លក្ខណៈ​សម្រាប់​គ្រប់គ្រង​បណ្តា​ទីភ្នាក់ងារ​នានា និង​កងទ័ព​ដើម្បី​អនុវត្ត​ការងារ​ហ្វឹកហាត់​ត្រៀមប្រយុទ្ធ​"​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន TASS​។​

​     លោក Sergey Shoigu បាន​បន្ថែមថា "​ការផ្តោត​សំខាន់​ពិសេស​បានធ្វើ​ឡើង​ចំពោះ​ការប្រុងប្រៀប​ប្រយុទ្ធ ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​សម្រាប់​ពេល​មាន​សង្គ្រាម និង ការត្រៀមខ្លួន​របស់​ក្រុម​កងទ័ពអាកាស​ដើម្បី​ទប់ទល់​ការឈ្លានពាន​"​។ 

​    ​ការត្រៀម​លក្ខណៈ​នេះ​ធ្វើឡើង​ចំពេល​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ភាព​តានតឹង​រវាង​រុស្ស៊ី និង ប្រទេស​មហាអំណាច​ធំៗ​របស់​ពិភពលោក​។ 

​    ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នេះ ប៉ុន្តែ​ស្របពេល​នេះដែរ លោក​ក៏​ត្រូវបាន​រិះគន់​ចំពោះ​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ពេក​ជាមួយ​ពួក​មេដឹកនាំ​រុស្ស៊ី​ផងដែរ ខណៈដែល​រុស្ស៊ី​កំពុងមាន​ទំនាក់ទំនង​តានតឹង​ខ្លាំង​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អង្គការ​ណា​តូ​។​

​     រុស្ស៊ី​បាន​កំពុង​បង្កើន​ការ​ចល័ត​យោធា​របស់ខ្លួន ក្នុងនោះ​រួ​មានការ​ចាប់ផ្តើម​ការជំរុញ​ផ្នែក​យោធា​ធំ​បំផុត​មិន​ធ្លាប់មាន​កាលពី​ខែ​មុន​ឆ្ពោះទៅ​តំបន់​អាក​ទិ​ក ចាប់តាំងពី​ការដួលរលំ​របប​សូ​វៀត ។ រុស្ស៊ី​ក៏​លាតត្រដាង​ផែនការ​ពង្រីក​យោធា​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៧ ផងដែរ រួមមាន​ការបង្កើន​ចំនួន​រថក្រោះ រថពាសដែក និង​យន្តហោះ​ចម្បាំង​៕

ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត