យើងមើលរំលងវារាល់ថ្ងៃ! គន្លឹះជួយថែរក្សាសុខភាពឱ្យបានល្អ តាមវិធីប្លែកទាំង ១២ របស់ពេទ្យចិនបុរាណ ប៉ុន្តែមានប្រសិទ្ធភាពមិនគួរឱ្យជឿ!

    ​១. សិតសក់​ឱ្យបាន​ញឹកញាប់​
​    ​សិតសក់​ញឹកញាប់​ជួយ​ធ្វើឱ្យ​ភ្នែកមាន​សុខភាព​ល្អ និង​ពង្រឹង​ឫស​សក់​។ 
​    ​
​    ​២. ត្រដុស​ផ្ទៃមុខ​
​    ​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យ​ស្អាត រួច​ត្រដុស​មុខ​ថ្នមៗ​ដើម្បី​ជំរុញ​លំហូរ​ឈាម​ក្នុង​ស្បែ​កមុខ ដើម្បីឱ្យ​ស្បែ​កមុខ​មាន​សុខ​ភាពល្អ ក្មេង​ជាង​វ័យ​។ 

​    ​៣. ធ្វើ​ចលនា​កែវភ្នែក​ចុះឡើង​ឱ្យបាន​ញឹកញាប់​
​    ​ត្រូវ​ឧស្សាហ៍​បង្វិល​កែវភ្នែក​ឱ្យមើល​ចុះឡើង ឬ វិល​ជុំវិញ​ចុះឡើង​ឱ្យបាន​ញឹកញាប់ ដើម្បី​សុខភាព​កែវភ្នែក​។​

​    ​៤. ឧស្សាហ៍​ត្រដុស​ត្រចៀក​ឱ្យ​ក្តៅ​
​    ​ការ​ត្រដុស​ត្រចៀក ឬ​ទាញ​ស្លឹកត្រចៀក ឱ្យ​ក្តៅ ជួយ​ពង្រឹង​សុខភាព​តម្រងនោម និង​ជំរុញ​ថាមពល​រាងកាយ​។​

​    ​៥. កកិត​ធ្មេញ​ឱ្យបាន​ញឹកញាប់ 
​    ​ត្រូវ​កកិត​ធ្មេញ​ខ្លួនឯង​ថ្នមៗ​ឱ្យបាន​ញឹកញាប់ ដើម្បី​ជួយ​ជំរុញ​ការបញ្ចេញ​ទឹក​ក្រពះ​ដើម្បី​ព​ន្លឿ​ន​ដល់​ការ​កិន​រំលាយ​អាហារ​។​

​    ​៦. យក​ចុង​អណ្តាត​ចុច​ក្រអូមមាត់​ឱ្យបាន​ញឹកញាប់​
​    ​ធ្វើបែបនេះ​ជួយ​ជំរុញ​ការផលិត​ទឹកមាត់​។​

​    ​៧. ឧស្សាហ៍​លេបទឹកមាត់​
​    ​លេបទឹកមាត់​ញឹកញាប់​ជួយ​ជំរុញ​ថាមពល និង​ការរំលាយ​អាហារ​។ 

​    ​៨. ត្រូវ​ជុះ​ចោល​ឱ្យអស់​នូវ​លាមក និង​ទឹកនោម កុំ​បៀម​ទុកឱ្យ​សោះ
​    ​ផឹកទឹក​ឱ្យបាន​ច្រើន និង​ទទួលទាន​អាហារ​សម្បូរ​កាក​សរសៃ​ហ្វា​យ​បឺ​ដើម្បី​ទប់ស្កាត់​ការ​ទល់លាមក ទល់​នោម​។ ការដែល​បន្សល់​លាមក​ច្រើន​ក្នុង​ពោះវៀន វា​នឹង​រឹត​បង្កើន​ជាតិពុល​ក្នុង​រាងកាយ ធ្វើឱ្យ​ខូចសុខភាព​ជារួម​។​

​    ​៩. ត្រដុស ឬ​ម៉ាស្សា​ក្បាលពោះ​ឱ្យបាន​ញឹកញាប់​
​    ​ឧស្សាហ៍​ត្រដុស ឬ​ម៉ាស្សា​ក្បាលពោះ​នឹង​ជួយ​ដល់​ការបញ្ចេញ​លាមក​បាន​យ៉ាង​ប្រសើរ​។ 

​    ​១០. ឧស្សាហ៍​ងើប​ពី​កៅអី​
​    ​ធ្វើបែបនេះ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើត​ជំងឺ​ឫសដូងបាត និង​ទល់លាមក​។ 

​    ​១១. ឧស្សាហ៍​មាន​ចលនា​
​    ​ការ​នៅ​ស្ងៀម​មួយកន្លែង​ញឹកញាប់​ពេក ខ្វះ​ការបញ្ចេញ​ចលនា​រាងកាយ មិនល្អ​ដល់​សុខភាព​ទេ​។ ត្រូវ​ឧស្សាហ៍​ងើប​ដើរ ហាត់ប្រាណ ហាត់​យ៉ូ​ហ្គា ។​ល​។​

​    ​១២. ឧស្សាហ៍​ត្រដុស​ស្បែក​ខ្លួន​
​    ​ប្រើ​ដៃ​របស់​លោកអ្នក​ត្រដុស​ស្បែ​កលើ​រាងកាយ​ឱ្យ​ក្តៅ ដើម្បី​ជំរុញ​លំហូរ​ឈាម និង​បង្កើន​ថាមពល​មកវិញ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត