ខេត្តមួយនៅចិនប្រើបច្ចេកទេស បញ្ចុកបាយដើមឈើ ដើម្បីឱ្យវាលូតលាស់!

    ​ដើមឈើ​ក៏ត្រូវ​ការ​អាហារ​ដូច​មនុស្ស​ដែរ​ដើម្បី​លូតលាស់ ប៉ុន្តែ​គេ​មិនដែល​យក​អាហារ​មនុស្ស​ដើម្បី​ចិញ្ចឹម​ដើមឈើ​ឱ្យ​លូតលាស់​នោះទេ​។ ដើមឈើ​ត្រូវការ​ពន្លឺ​ថ្ងៃ កាបូនឌីអុកស៊ីត ទឹក និង​សារធាតុចិញ្ចឹម​ពី​ដី​ដើម្បី​លូតលាស់​ដោយ​ខ្លួន​វា​។​

​    ​ទោះយ៉ាងណា ខេត្ត​មួយ​នៅ​ប្រទេស​ចិន​ពិតជា​ចិញ្ចឹម​ដើមឈើ​ដោយ​ប្រើ​អាហារ​មនុស្ស​មែន​។​

​    ​អ្នកស្រុក​មកពី​អាណាខេត្ត​ស្វ័យ​ត Enshi Tujia និង Miao ដែលមាន​ទីតាំងនៅ​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល​ប្រទេស​ចិន បាន​បន្ត​ប្រពៃណី​ឱ្យ​ចំណី​ដើមឈើ​ជាមួយ​បាយ​រៀងរាល់ឆ្នាំ ជាពិសេស​នៅ​ដើម​និ​ទាឃ​រដូវ​ក្នុង​ប្រក្រតិទិន​ចន្ទគតិ​របស់​ចិន​។​

​    ​ប្រពៃណី​នេះ​មាន​ជាច្រើន​សតវត្សរ៍​មកហើយៗ​សូម្បីតែ​អ្នកជំនាញ​ក៏​និយាយថា ដើមឈើ​នឹង​លូតលាស់​បានល្អ​និង​ព្រមទាំង​ដុះ​ផ្លែឈើ​ច្រើន​ប្រសិនបើ​ពួកវា​ចិញ្ចឹម​ជាមួយ​បាយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត