លើលោកមានតែមួយ! អ្នកជំងឺម្នាក់នេះ ច្រៀងបណ្តើរ គ្រូពេទ្យវះកាត់ដុំសាច់ខួរក្បាលបណ្តើរ គ្មានបញ្ហា!

    ​តារាចម្រៀង​អូ​ប៉េ​រ៉ា​មួយរូប ដែល​បាន​ឆ្លងកាត់​ការវះកាត់​ខួរក្បាល​ដោយ​មិន​ចាក់​ថ្នាំស្ពឹក​ខណៈ​ច្រៀង​បទ​របស់លោក Schubert បាន​បង្ហោះ​វីដេអូ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​។​

​    ​តារាចម្រៀង​សញ្ជាតិ​ស្លូ​វ៉ា​នី​លោក Ambroz Bajec-Lapajne បានកើត​ជំងឺ​ឈ្មោះ "Glioblastoma" ឬ "GMB" ដែលជា​ដុំ​សាច់​ក្នុង​ខួរក្បាល​ដ៏​កាច​សាហាវ​បំផុត​មួយ​។​

​    ​ខណៈ​អ្នកជំងឺ​ជាង ៩០ ភាគរយ​ដែល​កើត​ជំងឺ​នេះ​ស្លាប់​ក្នុង​រយៈពេល​បី​ឆ្នាំ លោក Ambroz ត្រូវបាន​ប្រាប់ថា គាត់​ត្រូវតែ​ឆ្លង​ការវះកាត់​។​

​    ​ប៉ុន្តែ​ដើម្បី​ចៀសវាង​មាន​ផលប៉ះពាល់​ដល់​អាជីព​របស់គាត់​ពេល​វះ​លលាដ៍ ក្រុមគ្រូពេទ្យ​វះកាត់​នៅ​គ្លីនិក​ហូ​ឡង់​បាន​ណែនាំ​ឱ្យ​គាត់​ច្រៀង​ចម្រៀង​អំឡុង​ការវះកាត់​។​

​    ​ក្រុមគ្រូពេទ្យ​មកពី​សាកលវិទ្យាល័យ University Medical Center Utrecht សង្ឃឹមថា ការ​ច្រៀង​អំឡុង​ការវះកាត់ នឹង​ចៀស​ផុតពី​បរាជ័យ​វះកាត់​អំឡុងពេល​ធ្វើការ​វះកាត់​។​

​    ​ដោយ​រក្សា​ឱ្យ​លោក Ambroz ដឹងខ្លួន ក្រុមគ្រូពេទ្យ​វះកាត់​អាច​សង្កេត​សមត្ថភាព​របស់គាត់​ថា​តើ​មាន​បញ្ហា​សំឡេង​ដែរ​ទេ ពេល​វះកាត់​ដុំ​សាច់​ខួរក្បាល​។​

​    ​លោក Ambroz បាន​ជ្រើស​បទ "Gute Nacht" របស់លោក Franz Peter Schubert នៅ​ដើម​សតវត្សរ៍​ទី ១៩​។​

​    ​តារាចម្រៀង​រូបនេះ​បាន​រក្សា​ការ​ច្រៀង​របស់គាត់​សឹង​ពេញ​មួយ​ការវះកាត់​ទាំងមូល ប៉ុន្តែ​ប្រហែល​ពីរ​នាទី​គាត់​ហាក់​បាត់បង់​ការ​ផ្តោតអារម្មណ៍​។ ទោះយ៉ាងណា គាត់​អាច​ត្រឡប់មក​ស្ថានភាព​ធម្មតា​វិញ​និង​បាន​ច្រៀង​បន្ត រហូតដល់​ការវះកាត់​ទទួលបាន​ជោគជ័យ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត