សម្រាលកូន​រួច ចង់​សម្រក​ទម្ងន់ អនុវត្ត ៩ ចំណុច​នេះ​!

    ​ការ​មានគភ៌​មិន​ត្រឹម​នាំមក​នូវ​ជីវិត​ថ្មី​មក​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នាំមក​នូវ​ក្តី​រីករាយ​ដ៏​អស្ចារ្យ​មក​គ្រួសារ​លោកអ្នក​ផងដែរ​។ ប៉ុន្តែ​នៅពេល​សម្រាលកូន​រួច ម្តាយ​ថ្មីថ្មោង​ភាគច្រើនបំផុត​ចាប់ផ្តើម​រក​វិធី​សម្រក​ទម្ងន់​ភ្លាម បន្ទាប់ពី​ពួកគាត់​បាន​ឡើង​ទម្ងន់​អំឡុងពេល​ពពោះ​។ 

​    ​អនុវត្តតាម​វិធី ៩ ចំណុច​នេះ លោក​អ្នកនឹង​ចាប់ផ្តើម​ស្រក​ទម្ងន់​មក​រូបរាង​ដូចដើម​ឡើងវិញ​យ៉ាង​ងាយ​។​

​    ​១. បំបៅ​ដោះ​កូន​
​    ​២. ដើរ​ឱ្យបាន​ច្រើន កុំ​នៅ​ស្ងៀម​មួយកន្លែង​យូរពេក​
​    ​៣. ហាត់ប្រាណ​ឱ្យបាន ៣០ នាទី​រាល់ថ្ងៃ​
​    ​៤. រក្សា​សំណើម​ក្នុង​ខ្លួន ដោយ​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​
​    ​៥. គ្រប់គ្រង​ស្ត្រេ​ស​ឱ្យបាន ដោយ​ងាក​រក​អ្វីដែល​ធ្វើឱ្យ​សើច​សប្បាយៗ​
​    ​៦. ទទួលទាន​អាហារ​សុខភាព សម្បូរ​សារជាតិ​ចិញ្ចឹម ដើម្បី​ជំនួយ​ដល់​ការផលិត​ទឹកដោះ​សម្រាប់​ទារក​បៅ​
​    ​៧. ប្រសិនបើ​មានលទ្ធភាព ទទួលទាន​បាយ​ពី​អង្ករ​ស្រូវ​សាលី​ពេលព្រឹក​
​    ​៨. គេង​ឱ្យបាន​គ្រប់គ្រាន់ (​វា​រាង​ពិបាក​អនុវត្ត​បន្តិច​ដោយសារ​កូនង៉ែត​ឧស្សាហ៍​យំ​ពេលយប់​)
​    ​៩. កុំ​ឃ្លាន​ខុស​តម្រា ឃើញ​អ្វី​ទំនង​ចេះតែ​ទទួលទាន ត្រូវ​មើល​ផង​ថា​វា​ជា​អាហារ​ល្អ​ដល់​សុខភាព​ឬក៏​អត់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត