ប្រសិនបើក្រហាយទ្រូង និងចាល់អាស៊ីតក្រពះ កុំទទួលទានអាហារទាំងអស់នេះ!

    ​អាកា​រៈ​ក្រហាយ​ទ្រូង ស្កាតៗ​បំពង់ក និង​ហើមពោះ គឺជា​សញ្ញា​ឡើង​អាស៊ីត​ក្រពះ​។ មនុស្ស​ច្រើនណាស់​បានកើត​អាកា​រៈ​នេះ​។ អាស៊ីត​ក្រពះ​អាច​បណ្ដាលមកពី​ជក់បារី ធាត់ ការពត់​ចង្កេះ លើសឈាម និង​ភាពមិនប្រក្រតី​របស់​ក្រពះ​។ របប​អាហារ​ដើរតួនាទី​សំខាន់​លើ​ការ​ក្រហាយ​ទ្រូង និង​ឡើង​អាស៊ីត​ក្រពះ​។​

​    ​មាន​អាហារ​ច្រើនណាស់ ដែល​បង្ក​ឱ្យ​ការ​ក្រហាយ​ទ្រូង និង​អាស៊ីត​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាហារ​ខាងក្រោម​នេះ​គឺ​មិនត្រូវ​ពិសា​ដាច់​ខាត់​ប្រសិនបើ​មាន​អាកា​រៈទាំង​ពីរ​មុខ​នេះ​។​

​    ​១. សូកូឡា​
​    ​២. ជាតិ​អាល់កុល​
​    ​៣. កាហ្វេ​
​    ​៤. ប៉េងប៉ោះ​
​    ​៥. ភេសជ្ជៈ​មាន​កាបូន​ដូចជា​សូ​ដា​ជាដើម​
​    ​៦. ពពួក​ក្រូច​
​    ​៧. សាច់​ដែល​សម្បូរ​ខ្លាញ់​
​    ​៨. ជីរអង្កាម​
​    ​៩. ខ្ទឹមស​
​    ​១០. ឈី​ស​។​

​    ​* គន្លឹះ​បង្ការ​ឡើង​អាស៊ីត​ក្រពះ​
​    ​- ចៀសវាង​អាហារ​ចៀន​
​    ​- ចៀសវាង​បរិភោគ​អាហារ​មុនពេល​ចូល​គេង ២ ម៉ោង​
​    ​- បរិភោគ​អាហារសម្រន់ ៤ ទៅ ៥ ដង​តាម​ចន្លោះ​ម៉ោង​អាហារ​បី​ពេល​។​
​    ​- ចៀសវាង​អាហារ​ឆ្អែតៗ​ខ្លាំងពេក វា​ធ្វើឱ្យ​ពិបាក​រំលាយ​
​    ​- ប្រើប្រាស់​រុក្ខជាតិ ឬ​គ្រឿងទេស​ស្រស់ៗ ល្អ​ជាង​ក្រៀម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត