មិនមែនលេងសើចទេ! លោកអ្នកនៅតែអាចមានឱកាសលូតកម្ពស់បន្ថែម ពេលអនុវត្តគន្លឹះទាំង ៤ នេះឱ្យបាន

    ​ការ​មាន​កម្ពស់​ខ្ពស់ជាង​អ្នក​ឈរ​ក្បែរ​ខ្លួន​ធ្វើឱ្យ​មនុស្ស​មាន​ទំនុកចិត្ត ជាហេតុ​ធ្វើឱ្យ​ពួកគេ​ការគោរព កោតសរសើរ និង​ស្ងប់​ស្ងែ​ង​អ្នក​។​

​    ​ហ្សែ​ន​គឺជា​រឿង​សំខាន់បំផុត​ទាក់ទង​នឹង​កម្ពស់​របស់​អ្នក​។ ប្រសិនបើ​ឪពុកម្ដាយ​របស់​អ្នកមាន​កម្ពស់​ទាប កុំ​អស់សង្ឃឹម​។ ដោយសារតែ​ហ្សែ​ន​មិនមែនជា​កត្តា​តែមួយ​នោះទេ​។ របប​អាហារ សុខភាព បែបផែន​ជីវិត និង​ការផលិត​អ័រម៉ូន​ក្នុង​រាងកាយ​គឺជា​តួនាទី​សំខាន់​នៃ​ការ​លូត​កម្ពស់​របស់​អ្នក​។​

​    ​មនុស្ស​ឈប់​លូត​កម្ពស់​នៅ​អាយុ ១៨ ប៉ុន្ដែ​មិន​មានន័យថា​អ្នក​មិន​លូត​បាន​ទៀត​នោះទេ បន្ទាប់ពី​អាយុ​នេះ​។ អ្នក​អាច​លូត​បាន​ច្រើន​សង់ទីម៉ែត្រ​ទៀត​បាន ហើយ​នេះ​ជា​គន្លឹះ​។​

​    ​១. គេង​ឱ្យ​គ្រប់គ្រាន់​ពេលយប់​
​    ​អ្នកជំនាញ​និយាយថា ការ​គេង​ពេលយប់​បាន​ច្រើន​ជួយ​ផលិត​អ័រម៉ូន​ពន្លូត​កម្ពស់ ហើយ​ត្រូវ​គេង​ពី ៧ ទៅ ៩ ម៉ោង​។​

​    ​២. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
​    ​ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​ដល់​ការលូតលាស់​របស់​ឆ្អឹង លំ​ហាត់ប្រាណ​ទាំងនោះ​រួមមាន​រត់ រាំ និង​លេង​កីឡា​ដូចជា​វាយ​កូន​បាល់ បាល់បោះ និង​បាល់ទាត់​។​

​    ​៣. ធ្វើ​លំ​ហាត់ប្រាណ​យ៉ូ​ហ្គា​
​    ​យ៉ូ​ហ្គា​អាចជួយ​ដល់​ការ​លូត​កម្ពស់​របស់​អ្នក​ត្រឹមតែ​ប៉ុន្មាន​ក្បាច់​ប៉ុណ្ណោះ​។ ដំបូង​ត្រូវ​បំបាត់​ស្ត្រេ​ស និង​ភាព​តានតឹង ដែល​របស់​ទាំងពីរ​នេះ​ជួយ​ហើយ​ធ្វើឱ្យ​អ្នក​ឈប់​លូត​កម្ពស់​។ ទី​ពីរ ក្បាច់​ហាត់​យ៉ូ​ហ្គា​ខ្លះ​ជួយ​ពន្លា​សាច់ដុំ និង​ជំរុញ​ការ​លូត​កម្ពស់​។​

​    ​៤. បរិភោគ​អាហារ​សម្បូរ​ទៅដោយ​កាល់ស្យូម និង​វីតាមីន D
​    ​អាហារ​ដែល​សម្បូរ​កាល់​ស្យូ​ម​ពង្រឹង​ឆ្អឹង​រួមមាន​ទឹកដោះគោ ឈី​ស យ៉ា​អួ ត្រី​សា​ឌី​ន និង​បន្លែ​បៃតង​។ វីតាមីន D ជួយ​ដល់​ការ​ស្រូបយក​កាល់ស្យូម​រួមមាន​ខ្លាញ់ត្រី ផ្សិត ស៊ុត ផលិតផល​ទឹកដោះគោ និង​តៅហ៊ូ​។​

​    ​ដោយឡែក​របប​អាហារ​របស់​អ្នក​ត្រូវ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​ជៀស​ឱ្យបាន​នូវ​ស្រា បារី ថ្នាំញៀន កាហ្វេ​អ៊ី​ន ដែល​ហាមឃាត់​អ្នក​មិនឱ្យ​លូតលាស់​កម្ពស់​តទៅទៀត​បាន​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត