adverise with khmeread Untitled 1

អ៊ែន​ជែ​ល​លី​ណា ចូ​លី​សាក់​រូប​ថ្មី​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​នៅលើ​ខ្នង​របស់​នាង​

​    ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ តារាភាពយន្ត​ហូលីវូដ នាង អ៊ែន​ជែ​ល​លី​ណា ចូ​លី បាន​បង្ហួត​រូបសាក់​ថ្មី​លើ​ខ្នង​របស់​នាង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​។ 

​    ​នៅលើ Post ហ្វេ​ស​ប៊ុ​ក ដែលមាន​អ្នក​ចុច Like ជាង ១៣.០០០ នាក់ និង​អ្នក Share ជិត ១៣០០ នាក់ នាង​បានសរសេរថា "​តើ​អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​រូបសាក់​ថ្មី​មួយ​នេះ​?"​។ 

​    ​ប្រិយមិត្ត​ជាច្រើន​ជាពិសេស​អ្នកគាំទ្រ​កម្ពុជា​បាននាំគ្នា​សម្តែង​ការគាំទ្រ និង​កោតសរសើរ​នាង​ជាខ្លាំង​ដែល​ស្រឡាញ់​វប្បធម៌​ខ្មែរ ក្រៅពី​ទឹកចិត្ត​សប្បុរស​ដែលមាន​ចំពោះ​ប្រជាជន​កម្ពុជា​។ 

​    ​អ្នក​ចូលទៅ Comment ខ្លះ​បាន​និយាយថា រូបសាក់​នេះ​ជាម​រកត​របស់​ដូនតា​ខ្មែរ ហើយ​វា​អាចជួយ​ការពារ​មនុស្ស​កុំឱ្យ​ជួប​គ្រោះថ្នាក់​។ 

​    ​គួរ​បញ្ជាក់ដែរថា នាង​ចូ​លី និង​ស្វាមី​ប្រ៊ែ​ត​ភី​ត​បាន​កំពុង​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ចំណងជើង​ថា "First They Killed My Father" នៅ​ទឹកដី​ខេត្តសៀមរាប ដោយមាន​ការចូលរួម​សហការ​ពី​ផលិតករ​ភាពយន្ត​ខ្មែរ​ដ៏​ល្បី គឺ​លោក ប៉ាន់ រិទ្ធី ហើយ​ភាពយន្ត​នេះ​ក៏បាន​ជួយផ្តល់​ការងារ​រាប់ពាន់​ដល់​ពលរដ្ឋ​ខ្មែរ​និង​តារាភាពយន្ត​ជើងចាស់​ខ្មែរ​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ ហ្វេសប៊ុក

អ្នកនឹងចូលចិត្ត

មតិយោបល់