បញ្ចៀសជំងឺក្លនលូននៅឆ្អឹងខ្នង តាមរយៈគន្លឹះថែសុខភាពទាំង ៦ ចំណុចនេះ

    ​ប្រសិនបើ​ភ្លាមៗ​អ្នកមាន​អារម្មណ៍​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម ហើយ​ការឈឺចាប់​នេះ​ឈឺ​ដល់​ត្រគាក រីក​រាលដាល​ដល់​ជើង​និង​ម្រាមជើង​ទៀត អ្នក​ច្បាស់​ជា​កំពុង​បញ្ហា​ឆ្អឹងខ្នង​ហើយ​។​

​    ​អត្ថបទ​នេះ​មាន​វិធី​ចំនួន ៦ ដើម្បី​បញ្ជៀ​ស​ជំងឺ​ក្លន​លូន​នៅ​ថាស​ឆ្អឹងខ្នង (Spinal Disc Herniation) ដែល​កើត​ឡើងលើ​មនុស្ស​វ័យ​កណ្ដាល​។ ហើយ​វា​ក៏​អាច​កើត​ឡើងលើ​មនុស្ស​វ័យក្មេង​ផងដែរ​។​

​    ​១. ចៀសវាង​ការធ្វើ​លំ​ហាត់ប្រាណ​ទាំងអស់​កម្លាំង​
​    ​ការបង្កើន​សកម្មភាព​រាងកាយ​គឺ​បង្ការ​ជំងឺ​ជាច្រើន​។ អត្ត​ព​លិ​ក និង​មនុស្ស​ដែល​ធ្វើ​លំ​ហាត់ប្រាណ​គឺ​គេ​ពិចារណា​លើ​សុខភាព​របស់​ពួកគេ​ជា​ចម្បង​។ ប៉ុន្ដែ​ដើម្បី​សុខភាព​ល្អ​អ្នក​គួរតែ​ចៀសវាង​ការធ្វើ​លំ​ហាត់ប្រាណ​ធ្ងន់ៗ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទាំងអស់​កម្លាំង​ជា​លទ្ធផល​ធ្វើឱ្យ​របួស​រាងកាយ​កម្រិត​ស្រាល និង​ឈានដល់​ឈឺ​ឆ្អឹងខ្នង​។​

​    ​២. ការពង្រឹង​សាច់ដុំ​ខ្នង​
​    ​មិនមាន​ពេទ្យ​ណា​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ខ្នង​សោះ​។ ការ​មាន​សាច់ដុំ​ខ្នង​ខ្លាំង វា​នឹង​ជួយ​ដល់​ឆ្អឹង​កង​របស់​ឆ្អឹងខ្នង​និង​ឆ្អឹងខ្ចី​ដែល​នៅ​ចន្លោះ​វា​។ ប៉ុន្ដែ​នៅពេលដែល​សាច់ដុំ​ខ្នង​ចុះខ្សោយ អ្នក​នឹងមាន​បញ្ហា​ធំ​ហើយ​។​

​    ​៣. ចៀសវាង​ការធ្វើការ​ខ្លាំង​
​    ​ហាម​លើក​របស់​ធ្ងន់ នៅពេលដែល​ខ្នង​របស់​អ្នក​កោង​។ ជំហរ​នេះ​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ឆ្អឹងខ្នង​របស់​អ្នក​បាន​។​

​    ​៤. ឈប់​ជក់បារី​
​    ​ជាតិពុល​របស់​បារី​ធ្វើឱ្យ​បង្អាក់​ការ​ស្រូបយក​សារធាតុចិញ្ចឹម​ទៅ​ឆ្អឹងខ្នង​។​

​    ​៥. រក្សា​រាង​ឱ្យបាន​ដដែល កុំ​ធាត់​ពេក​ស្គម​ពេក​
​    ​លើស​ទម្ងន់​ក៏​ធ្វើឱ្យ​ឆ្អឹងខ្នង​ឈឺ​ដែរ ដោយសារតែ​ទម្ងន់​របស់​អ្នកធ្វើ​ឱ្យមាន​សម្ពាធ​ដល់​ឆ្អឹងខ្នង​។​

​    ​៦. បរិភោគ​អាហារ​សុខភាព​
​    ​ទទួលទាន​កាល់ស្យូម និង​វីតាមីន D វា​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​ចៀសវាង​អាហារ​ដូចជា​ជាតិ​អាល់កុល កាហ្វេ និង​អំបិល​ដែល​ធ្វើឱ្យ​ខ្សោយ​ឆ្អឹង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត