ពិសាតែ ៤​ ស្លាបព្រាបាយ នឹងបញ្ចប់បញ្ហាឡើងសម្ពាធឈាម ស្ទះសរសៃឈាម និងបញ្ហាជាច្រើនទៀត!!!

    ​សរសៃឈាម​ជា​សរីរាង្គ​សំខាន់​ណាស់​ដើម្បី​ដឹកជញ្ជូន​សារធាតុចិញ្ចឹម និង​អុកស៊ីសែន​ទៅ​សរីរាង្គ​ផ្សេងទៀត​ក្នុង​រាងកាយ​។ បើកាលណា​វា​ស្ទះ​ហើយ​នោះ លោកអ្នក​នឹង​ចាប់ផ្តើម​មាន​បញ្ហា​ឡើង​សម្ពាធ​ឈាម បញ្ហា​បេះដូង និង​បញ្ហា​ជាច្រើន​ទៀត​។ ហើយ​យោងតាម​វេ​ប​សាយ​សុខភាព Health Natural Magazine គឺ​បាន​ណែ​នាំនូវ​រូបមន្ត​ឱសថ​ធម្មជាតិ​ខាងក្រោម​នេះ ដែល​ជួយ​បញ្ចប់​បញ្ហា​ដូច​បាន​រៀបរាប់ ត្រឹមតែ ៤ ស្លាបព្រា​បាយ​ប៉ុណ្ណោះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចឆ្មា ៨ គ្រាប់​
​    ​- ខ្ទឹមស ៨ កំពឹស​
​    ​- ទឹក ៤ លីត្រ​
​    ​- ខ្ញី​ទំហំ ២ អ៊ី​ញ​មួយ​ដុំ​

​    ​* របៀប​ធ្វើ​៖
​    ​- លាង​ក្រូចឆ្មា ចិត​សំបក​វា និង​កាត់​វា​ជា​កង់ៗ​តូចៗ​
​    ​- យក​ក្រូចឆ្មា​ដែល​កាត់​ហើយ​ទាំង​សំបក និង​ខ្ទឹម​បកសំបក​រួច​កិន​ចូលគ្នា​ក្នុង​ម៉ាស៊ីនទឹក​ក្រឡុក​ឱ្យ​សព្វ​ចូលគ្នា​។​
​    ​- បន្ទាប់ពី​កិន​រួច ដាក់​វា​ចូលក្នុង​ឆ្នាំង​មួយ ដាក់​ទឹក និង​ខ្ញី​ចូល រួច​ដាក់​លើ​ចង្ក្រាន​ដាំ​។​
​    ​- នៅពេល​វា​ពុះ​ដកចេញ ទុកឱ្យ​ត្រជាក់ ហើយ​ស្រិត​យកតែ​ទឹក​របស់​វា​ប៉ុណ្ណោះ យកទៅ​ច្រក​ទុក​ក្នុង​ដប​មាន​គម្រប​មួយ ហើយ​យកទៅ​រក្សាទុក​កន្លែង​ដែលមាន​សីតុណ្ហភាព​ត្រជាក់​។​

​    ​* របៀប​ប្រើប្រាស់​៖
​    ​ទទួលទាន ១ ស្លាបព្រា​បាយ​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ មុនពេល​បាយ ២ ម៉ោង (​មុន​បាយ​ព្រឹក និង​បាយល្ងាច​)​។ ពិសា​ត្រឹម​ពីរ​ថ្ងៃ (​ស្មើ ៤ ស្លាប​ព្រាប​យ​) លោក​អ្នកនឹង​សង្កេតឃើញ​ធូរ​សរសៃសសូង​យ៉ាងច្រើន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត