បុរស​ម្នាក់​ដើរ​សុខៗ​ដួល​ដាច់​ផ្ងារ​ស្លាប់​ភ្លាមៗ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​រាត្រី​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ម្នា​ក់បាន​ដើរ​ដួល​ដាច់​ផ្ងារ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង៦ ​និង​២០ នាទី​យប់​ថ្ងៃទី៧ ខែ​កុ​ម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច​ក្រោយ​ផ្សារ​រាត្រី តាម​បណ្ដោយ​ផ្លូវ១០៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    សព​បុរសរងគ្រោះ​ខាងលើ​មាន ឈ្មោះ ប៉ុល អៀ​ប អាយុ​៤៧ឆ្នាំ មានមុខរ​បរជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី រស់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    យោងទៅតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ខាងលើ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ ឃើញ​បុរសរងគ្រោះ​ខាងលើ ដើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ១០៦​កំពុង​ដើរ​​សុខៗ​ក៏​ដួល​ដាច់​ផ្ងារ​ហើយ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅលើ​ច​ញ្ចើ​ម​ផ្លូវ​តែម្ដង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ ម្ដុំ​ផ្សារ​រាត្រី។​

    ភា្ល​មៗ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ក៏តេហៅ​រថយន្ដ​សាមុយ​ដែរ តែ​ពេល​រថយន្ដ​សាមុយ​មកដល់ ធ្វើការ​ពិនិត្យ​សព​បុរស​ខាងលើ​ទើប​ដឹងថា​បុរសរងគ្រោះ​ខាងលើ​បាន​ស្លាប់​បាត់ទៅហើយ។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក សមត្ថកិច្ច​ក៏បាន​ចុះ​ដល់​ចំណុចកើតហេតុ និង​ធ្វើ​កោសល្យវិច័យ​ឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារតែ​ដួល​ដាច់​សរសៃឈាម ទើប​ដួល​ដាច់​ផ្ងារ​ស្លាប់​តែម្ដង។ ​បច្ចុប្បន្ន សព ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread