ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​និង​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ឃាត់​បុរស​ម្នាក់​ស្រវឹង​ជោក​រំខាន​សមត្ថកិច្ច​ធ្វើការ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ត្រួតពិនិត្យ​អាកុល​ខណៈ​ក​ម្លាំង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ជាតិ​ស្រវឹង រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ ដោយសា​​រ​ស្រវឹង​ហើយ​រករឿង ​និង​រំខាន​កងកម្លាំង​កំពុងធ្វើការ​កាលពី​វេលា​ម៉ោង​៩​ និង៣០​នាទី​យប់​ថ្ងៃ​ទី៧ កុ​ម្ភៈ ២០១៧ ចំណុច​មុខ​រោងចក្រ​ដំឡើង​ម៉ូតូ​ហុងដា ផ្លូវ វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង ស​ង្កា​ត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានដាក់​គោលដៅ​នៅ​ចំណុច​ខាងលើ​។ ​ប​ន្ទាប់មក​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុច​គោលដៅ​ដោយសារ​គាត់​មិនមាន​ពួក​សុវត្ថិ​ភាព ទើប​សមត្ថកិច្ច​ហៅ​ឃាត់​សួរនាំ​។​

    ក្រោយមក​បុរស​ស្រវឹង​នោះបាន​ទៅ​សួរ​សមត្ថកិច្ច​ថា មានរឿង​អី​បាន​ឃាត់​គាត់, ​គាត់​ខុស​អី គាត់​មាន​ចរាចរណ៍​លើផ្លូវ​សារ​ធាណៈ​អី​ណា គាត់​គ្រាន់តែ​ចង់​ជិះ​ម៉ូតូ​មក​មើល​តើ​មានរឿង​អី​នៅ​ម្តុំ​នឹង ក្រែងលោ​បងប្អូន​គាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅទីនេះ រឺក៏​មានរឿង​អ្វីមួយ​ប៉ុ​ណ្ណោះ​។​

    ក្រោយមក​ដោយ​គាត់​នៅតែ​រករឿង​ជាមួយ​សមត្ថកិច្ច​ ​និង​បាន​សុំ​មើល អាយ​ឌី សម្គាល់​របស់​កងកម្លាំង ទើប​សមត្ថកិច្ច​សម្រេច​ចាប់ខ្លួន​បញ្ជូនទៅ​ផ្នែក​ជំនាញ ដើម្បី​ផ្លុំ​មើល​ជាតិ​អាកុល ជា​លទ្ធផល មាន​ជាតិ​អាកុល​0.63 មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ លើសពី​កម្រិត​ផាក​ពី​ន័យ។​

    បច្ចុប្បន្ន​បុរស​ស្រវឹង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បញ្ជូនទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread