ឃាត់​បាន​ជនសង្ស័យ​ម្នាក់​រហ័ស​នាម ​"​អា​ខ្មោច​"ជាមួយ​ថ្នាំញៀន​ ២៩​ កញ្ចប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ រហ័ស​នាម ​"​អា​ខ្មោច​"​ រួម​នឹង​ថ្នាំញៀន​ ២៩ ​កញ្ចប់​តូច​ត្រូវ​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជិះ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​ឃើញ​សង្ស័យ​ឃាត់​បាន កាលពី​វេលា​ម៉ោង​១០​ និង​៥០​នាទី​យប់​ថ្ងៃទី៧ កុម្ភៈ​២០១៧ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង មុខ​ក្លឹប​ម៊ី​ត​ណាយ ភូមិ​ត្រពាំង​ថ្លឹង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ឌួង​តារា ហៅ អា​ខ្នោ​ច អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​កើតហេត​ខាងលើ​។ ​ដកហូត​បាន​ថ្នាំ​ម្សៅ​ស​ក្រាម​សង្ស័យ​ជា​សា​ធាតុ​ញៀន​ម៉ា​ទឹកកក​ចំនួន​២៩​កញ្ចប់​តូច។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​បានធ្វើការ​ជិះ​ល្បាត​តាម​មូលដ្ឋាន លុះ​មកដល់​ក្បែរ​កន្លែងកើតហេតុ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ឈរ​នៅតាម​ផ្លូវ។ ​ដោយ​កម្លាំង​មានការ​សង្ស័យ​កម្លាំង​ប៉ូលិស​បាន​ឃាត់​និង​ឆែកឆេរ ក៏​រកឃើញ​វត្ថុតាង​ទាំងនោះ​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​នាំមក​កាន់​ផ្នែក​ជំនាញ នៃ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​

 

adverise with khmeread