កម្លាំងចម្រុះ​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​ទីតាំង​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​ ២​ លើក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៣៤​ នាក់

    ភ្នំពេញ ​៖ ទីតាំង​ដុះ​ស្លែ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក ទល់មុខ​ម​ន្ទី​រពេទ្យ​លោកសង្ឃ​ត្រូវបាន​រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​បំបែកសម្បុក​ឱ្យអស់​ត្រឹម​រយៈពេល​១​ខែ​។​

    ជាក់ស្តែង​កាលពី​ថ្ងៃទី​០៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក ​គួ​ក សុខ​ហួរ អធិការរង​ប៉ូលិស​ខណ្ឌ ​និ​ងលោក​មុត សុវណ្ណ នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជាច្រើ​ន​នាក់​ទៀត បាន​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រហូត​ទៅដល់​២​លើក​ក្នុងពេល​មួយ​យប់ ដោយ​ឃាត់ខ្លួន​បា​ន​ជនសង្ស័យ​ចំនួន​៣៤​នាក់​និង​ដកហូត​ថ្នាំញៀន​ចំនួន​មួយកញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​និង​ធ្វើតេស្ត​ទឹកនោម នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់​ការបន្ត​តាម​នីតិ​វិធី​៕


 

adverise with khmeread