គាស់​បង្អួច​លួច​អាយ​ផេ​ត​តាំងពី​ខែមករា​...​ទើបនឹង​ចាប់ខ្លួនបាន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆ្កឹះ​បង្អួច​បន្ទប់​ជួល​លួច​យក​អាយ​ផេ​ត​​កាលពី​ថ្ងៃទី​២៨ មករា​ ​២០១៧ វេលា​ម៉ោង​០១​និង​៣០​នាទី​រំលងអធ្រាត្រ នៅ​ចំណុច​បន្ទប់​ផ្ទះជួល ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិ ក្បាល​ទំនប់​២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និងឃាត់ខ្លួនបាននៅរសៀលថ្ងៃទី៧ កុម្ភៈ ២០១៧។​​ ​មាន​ករណី​លួច (​ឆ្កឹះ​បង្អួច​បន្ទប់​ជួល​យក​អាយ​ផេ​ត​) កើតឡើង ០១​លើក បង្កដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ ស្លៀកពាក់ ស៊ីវិល មធ្យោបាយ ថ្មើរជើង ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​២​នាក់ គឺ​១-​ឈ្មោះ បូ លីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រែក​តា​គង់​១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ គង់ ហុក ភេទប្រុស អាយុ ២០ ​ឆ្នាំ មុខរបរ និង ទីលំនៅ មិន​ពិតប្រាកដ (​គេចខ្លួន​)។​

    ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ចេញពី​កន្លែងកើតហេតុ មិនដឹង​ទៅ​រស់នៅ​កន្លែង​ណា​នោះទេ។​ សម្ភារៈ​បាត់បង់៖ អាយ​ផេ​ត ព​ណ៌ស ចំនួន​០១​គ្រឿង។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០៧ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ។​

    ពេលមកដល់​ចំណុច​ម្តុំ​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​២៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏​ប្រទះឃើញ​ជនសង្ស័យ​០២​នាក់ ឈ្មោះ បូ លីន និង ឈ្មោះ គង់ ហុក កំពុង​ដើរ​តាមផ្លូវ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​យើង​បាន​ហៅ​ត្រួតពិនិត្យ​។​

    ស្រាប់តែ​ជនសង្ស័យ​ទាំង​០២​នាក់​បាននាំគ្នា​រត់គេច​ខ្លួន  ឃើញ​ដូច​នោះ​សមត្ថកិច្ច​ក៏បាន​ដេញ តាម​ចាប់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ បូ លីន  ធ្វើការ​សាកសួរ។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូប គេ និង បក្ខពួក​ឈ្មោះ គង់ ហុក (​គេចខ្លួនបាត់​) ធ្លាប់​បានធ្វើ​សកម្មភាព​ឆ្កឹះ​បង្អួច​បន្ទប់​ជួល​គេ​នៅ​ភូមិ ក្បាល​ទំនប់ សង្កាត់ បឹងទំពុន លួច​យកបាន​អាយ​ផេ​ត ពណ៌​ស​ចំនួន​០១​គ្រឿង កាលពី​វេលា​ម៉ោង​០១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៨​ មករា ​២០១៧ ខណៈនោះ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ បូ លីន ឱ្យទៅ​ចង្អុលបង្ហាញ​កន្លែងកើតហេតុ។​

    តែ​ជនរងគ្រោះ​ជា​ម្ចាស់​អាយ​ផេ​ត (​មិន​ស្គាល់​អត្តសញ្ញាណ​) បាន​ចេញទៅ​រស់នៅ​កន្លែង​ផ្សេង​នៅក្រោយពេល​កើតហេតុ ដោយ​ពុំ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន​ទេ​។​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​៕

adverise with khmeread