កាត​ក្រហម ៣ និង​កាត​លឿង​រាប់មិនអស់ ត្រូវបាន​អាជ្ញាកណ្តាល​ហុច​ឱ្យ​កីឡាករ​អំឡុង​ជំនួប​ដ៏​ក្តៅគគុក​រវាង Barcelona និង Alt. Madrid យប់មិញ​

    ​Luis Suarez បាន​ស៊ុត​នូវ​គ្រាប់​បាល់​បើកឆាក និង​ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត ខណៈដែល​ក្រុម​អ្នកមាន​បុណ្យ​ដែល​នៅសល់​គ្នា​ត្រឹម​ប្រាំ​បួនរូប​បាន​ឆ្លងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្នុងស្រុក Copa del Rey ជាមួយនឹង​លទ្ធផល​បូកសរុប​ពីរ​ជើង​ដ៏​តានតឹង ៣-២ ទៅលើ​ក្រុម​ដែល​នៅសល់​សមាជិក​១០​នាក់​របស់ Atletico Madrid នៅលើ​ទឹកដី Nou Camp កាលពី​យប់មិញ​នេះ​។​

​    ​Suarez អាច​ស្វែង​រកបាន​នូវ​គ្រាប់​បាល់​ដំបូង​នៅ​នាទី​៤៣ មុនពេល​ដែល​កីឡាករ​របស់​អ្នកមាន​បុណ្យ Sergi Roberto និង Yannick Carrasco របស់ Atletico ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​ដោយ​ទទួលបាន​កាត​ឡើង​សន្លឹក​ទី​ពីរ​រៀងៗ​ខ្លួន​។​

​    ​កីឡាករ​ទើបនឹង​ប្តូរ​ចូល Kevin Gameiro របស់ Atletico បានធ្វើឱ្យ​ធ្លោះ​ធ្លោយ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល មុនពេល​ដែល​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​មកវិញ​ភ្លាមៗ​នៅ​រយៈពេល​បី​នាទី​បន្ទាប់​។​

​    ​នៅ​ជិត​បញ្ចប់​ការប្រកួត Suarez ទទួលបាន​នូវ​កាត​លឿង​សន្លឹក​ទី​ពីរ ហើយ​កីឡាករ​រូបនេះ​នឹងត្រូវ​ខកខាន​ចូលរួម​ក្នុងការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​ក៏មាន​ភាពចម្រូងចម្រាស់​ផងដែរ ខណៈដែល​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​បាន​ចាប់កំហុស​បាល់ Offside ទៅលើ​គ្រាប់​បាល់​ដ៏​ស្រស់ស្អាត Antoine Griezmann ដែល​ឈរ​នៅលើ​ខ្សែបន្ទាត់​ទន្ទឹមគ្នា​ទៅនឹង​ខ្សែការពារ​របស់ Barcelona ពេលដែល​ពួកគេ​ចំណេញ​សមាជិក​ម្នាក់​ពី​ក្រុម​ម្ចាស់ផ្ទះ​។​

​    ​អ្នកកាន់កាប់​តំណែង​ជើងឯក​ឆ្នាំមុន Barcelona បច្ចុប្បន្ន​នឹងត្រូវ​ជួប​មុខ Alaves ឬ Celta Vigo ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈដែល​ក្រុម​ទាំងពីរ​នឹង​កាត់សេចក្តី​នៅ​ជើង​ទី​ពីរ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​នេះ​៕

 

adverise with khmeread