adverise with khmeread 12312312

ទីតាំងលេងហ្គេមជាកន្លែងលក់ថ្នាំញៀនផងកន្លែងចោរពួនផង

     ភ្នំពេញ ៖ ជាទូទៅ​នៅ​គ្រប់​ទីតាំង​លេង​ហ្គេម ពិសេស​ហ្គេម​បាញ់​ត្រី​តែងតែមាន​បង្កប់​នូវ​ការលក់ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន និង ជា​សម្បុក​សម្រាប់​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់មុខ ដូចជា ក្រុម​ចោរលួច ឆក់ ប្លន់​...​នាំគ្នា​ទៅ​ជ្រក​ទីនោះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​រួច ។​

    ការបង្ក្រាប​ទីតាំង​លេង​ហ្គេម​កន្លងមក ហាក់ដូចជា​លេង​បាយ​ឡុ​កបាល​ឡ ឬ​របៀប​ស្ពិ​ន​ភ្នែក ដូចជា​ចាប់បាន​ទូ​ហ្គេម​ហើយ​វាយ​តែ​សម្បក​ទូ ដក​គ្រឿងក្នុង​ចេញ ឲ្យ​ឈ្មួញ​យកទៅ​ដំឡើង​ទូ​ថ្មី​លេង​បន្ត​ដដែល​ជា​ដដែល ពោលគឺ​បង្ក្រាប​មិនចេះ​អស់ ឬ​ហៅ​បា​ក្យ​ម្យ៉ាង​ថា​"​អង្គុយ​បក់ផ្សែង​" ដើម្បី​ផលប្រយោជន៍​បុគ្គល​ឬ​ក្រុម​ណាមួយ​ប៉ុណ្ណោះ ។​

    ជាក់ស្តែង​ករណី​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​កាលពី​វេលា​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះទឹក​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ឃាត់​មនុ​ស្សបាន​៣​នាក់ ក៏​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ថែមទៀត ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​១៩​កញ្ចប់ ។​ចំណែក​ម្ខា​ស់​ហ្គេម​រត់​បាត់ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ពី​តា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ជា​អ្នក លេង​និង​ប្រើប្រាស់​ថ្នាំញៀន ២-​ឈ្មោះ​ហា ហៃ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ ជា​អ្នក លេង​និង​ប្រើប្រាស់​គ្រឿងញៀន​និង​៣-​ឈ្មោះ​វង្ស វិ​ឆ្ឆ​យ័​ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ជា​អ្នកលេង​និង​ប្រើប្រាស់​គ្រឿងញៀន​។​

    សម្ភារ​:​ដក​ហួត​រួមមាន ៖ ទូ​ហ្គេម ១​គ្រឿង​,​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន​១៩​កញ្ចប់​,​ឧបករណ៍ប្រើប្រាស់​មួយចំនួន​,​កៅអី​ចំនួន​៧​និង​កាំបិត ១ ។​
    បច្ចុប្បន្ន​ប៉ូលិស​កំពុង​សាក​សួររក​ស្រាវជ្រាវ​រក​ម្ចាស់​ហ្គេម​និង​អ្នកលក់​ថ្នាំញៀន​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់