ទៅលេង​ផ្ទះ​គូ​ដណ្តឹង​...ត្រូវ​មិត្ត​ភក្តិ​គូ​ដណ្តឹង​ចាប់រំលោភ​បានសម្រេច​ឥឡូវ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២៩១៧ វេលា​ម៉ោង​៩​​ និង​៣០​នាទី​យប់​ត្រង់ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​២​នាក់​គឺ​១-​ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូ​រថយន្ត​លា​បេតុង​លាយ​ស្រេច (​ស៊ីម៉ង់ត៍​ក្រឡុក​) ស្នាក់នៅ​ក្រុមហ៊ុន​លាយ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​២-​ឈ្មោះ សុក ពិសី ហៅ ប្លែក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូ​រថយន្ត​លាយ​បេតុង​លាយ​ស្រេច (​ស៊ីម៉ង់ត៍​ក្រឡុក​) ស្នាក់នៅ​ក្រុមហ៊ុន​ក្រឡុក​បេតុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    តាម​បណ្តឹង របស់​ជនរងគ្រោះ​ឈ្មោះ ឆ​.​រ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ផ្លែឈើ ទីលំនៅ​ភូមិ​ទួល​គគីរ ឃុំ​រុក្ខ​គិរី ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​នារី​ជនរងគ្រោះ​បានឱ្យ​បងប្រុស​ជីដូនមួយ​ឈ្មោះ សុខ វណ្ណៈ ឌុប​មកលេង​ផ្ទះជួល​គូ​ដណ្តឹង​ឈ្មោះ រុន រិទ្ធី ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ពេល​បងជីដូនមួយ​ឌុប​ជនរងគ្រោះ​មកដល់​ផ្លូវ​ទំនប់​ប្រឡាយទឹក ក្បែរ​រោងចក្រ​កញ្ចក់​តាំង​ផេង​ប៉ោ ដែលមាន​ចម្ងាយ​ពី​កន្លែង​គូ​ដណ្តឹង​ស្នាក់នៅ​ប្រហែល ​១.០០០ ​ម៉ែត្រ ក៏​ឱ្យ​ជនរងគ្រោះ​ចុះ​ដើរ រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅវិញ។​

    ពេល​ជនរងគ្រោះ​ក៏បាន​ដើរ​តាមផ្លូវ​តែម្នាក់ឯង ស្រាប់ តែមាន​ជនសង្ស័យ​ចំនួន​២​នាក់ ទ​គឺ​១-​ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប្រាក់ និង​ទី​២-​ឈ្មោះ សុក ពិសី ហៅ ប្លែក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក​អ៊ឹម​អេស​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 1D-4940 តាមផ្លូវ​បេតុង ជិះ​មកពី​ក្រោយ​ស្របគ្នា​។​

    ពេលនោះ​ជនសង្ស័យ​ឈ្មោះ សុក ពិសី ហៅ ប្លែក បាន​ស្រែកសួរ​ជនរងគ្រោះ​ថា "មកពីណា ទៅណា" និង​ហៅ​ជន​រងគ្រោះ​ឱ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ តែ​ជនរងគ្រោះ​ប្រកែក​មិន​ហ៊ាន​ឡើង​ជិះ​ជាមួយ​ទេ។​

    រួច​ជនសង្ស័យ​បាន​និយាយថា មិន​អី​ទេ "ខ្ញុំ​ស្គាល់ឈ្មោះ ហម ដែរ​តើ" ពេលឮ​ជនសង្ស័យ​និយាយ​បែបនេះ​ជនរងគ្រោះ​ក៏​ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ ដោយសារ​គូ​ដណ្តឹង​របស់​ជនរងគ្រោះ និង​ឈ្មោះ ហម ធ្លាប់​ស្គាល់គ្នា​ពិតមែន។​

    ពេល​ជនរងគ្រោះ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ឈ្មោះ សុក ពិសី ហៅ ប្លែក ទៅដល់​ដី​ឡូ​តិ៍​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ឈប់​ម៉ូតូ រួច​គំរាម​ឱ្យ​ជនរងគ្រោះ​ស្រាតខោ ហើយ​ជនសង្ស័យ​ក៏​ធ្វើ សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់​ ជា​អ្នក​ចាំមើល​ផ្លូវ។​

    ពេលធ្វើ​សកម្មភាព រួច​ជនសង្ស័យ​ឈ្មោះ សុក ពិសី ហៅ ប្លែក បាន​និយាយប្រាប់​ជនរងគ្រោះ​ថា កុំ​និយាយប្រាប់​ឱ្យគេ​ដឹង ហើយ​ជនសង្ស័យ​ក៏​ឌុប​ជនរងគ្រោះ​ទៅ​ទម្លាក់​នៅក្បែរ​ប៉ុស្តិ៍​សន្តិសុខ​យាម​ក្រុមហ៊ុន​ក្រឡុក ស៊ីម៉ង់ត៍ ស្ថិតនៅ​ភូមិ​ប្រការ ក្បែរ​កន្លែងកើតហេតុ​ដែរ​។​

    បន្ទាប់មក ជនរងគ្រោះ​បាន​ប្រាប់​រឿងហេតុ​ដល់​គូ​ដណ្តឹង​ឱ្យបាន​ដឹង ហើយ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស ឱ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ព្រៃ​ស ហើយ​ជនរងគ្រោះ​ក៏៏​បានមក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ឱ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread