Cheick Tiote ក្លាយជាកីឡាករថ្មីបំផុត ដែលចាកចេញពីក្របខណ្ឌ EPLដើម្បីទៅលេងនៅក្លឹបចិន

          ​ខ្សែបម្រើ Cheick Tiote បាន​ក្លាយ​ជា​កីឡាករ​​ PL ​ថ្មី​បំផុត​ដែលបាន​ផ្ទេរ​ទៅ​លេងនៅប្រទេសចិន​ បន្ទាប់ពី​យល់ព្រមទទួលយកកិច្ច​សន្យា​ជាមួយ​ក្រុម​នៅ​លីក Beijing Enterprises Group FC ជាលីកលំដាប់ទី​២​របស់​ចិន ។

          Cheick Tiote ​វ័យ​៣០​ឆ្នាំ​ត្រូវ​បាន​ភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​លេងជា​មួយ​ក្លឹបចិន Shandong Luneng ប៉ុន្តែ​កីឡាករ​រូបនេះ​សម្រេចជ្រើស​រើស​យក​ក្លឹប Beijing វិញ ហើយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​លេង​រយៈ​ពេល​ពីរ​ឆ្នាំ​។

អតីត​ខ្សែបម្រើ​ក្លឹប Newcastle រូបនេះ​បានយក​គំរូ​តាម​កីឡាករ​ដូចជា​ Oscar, Ramires, John Obi Mikel និង​ Carlos Tevez ដោយ​សុខ​ចិត្ត​បោះ​បង់​ក្លឹប​នៅអឺរ៉ុបហើយ​ទៅ​លេងជាមួយ​ក្លឹប​នៅ​ចិន​វិញ៕

adverise with khmeread