ប៉ូលិស​ស្រុក​កំពង់ត្រាច​ឃាត់​យុវជន​ម្នាក់​ចែកចាយ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច នៅ​ថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង៨ ​និង​៥០​នាទី បាន​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយនៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លឹម ច័ន្ទដារ៉ា ភេទ​ប្រុស អាយុ១៧​ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន០២​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread