ចាប់បាន​ចោរលួច​ម៉ូតូ​ម្នាក់​, ​រត់​រួច​ម្នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ​នៅ​ថ្ងៃទី​៧​​​ កុម្ភៈ ​២០១៧​ វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថេ​ង ជា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ខ្មែរ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង ក្រុម​០១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួន​បាន និង ជនសង្ស័យ​ឈ្មោះ ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួនបាត់​)​។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ មាន គីម​ថន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ខ្មែរ ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុម​០១ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ រត់​ម៉ូតូឌុប។ ដកហូត​សម្ភារៈ ​និង​វត្ថុតាង​រួមមាន​ ១-​ម៉ូតូ​០១​គ្រឿង​ម៉ាក់ ហុងដា​សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F 0521​ ប​ច្ចុប្បន្ន ​(​ម៉ូតូ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​)។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ខាងលើ​មក​ទុក​នៅលើ​ស្ពាន​ប្រឡាយ​បាក់​ទូក រួច​បាន​ទៅ​អង្គុយលេង​នៅផ្ទះ​បងប្អូន​និង​បាន​ហូបបាយ​នៅ​ទីនោះ ក៏មាន​សំឡេង​ធាក់​ម៉ូតូ​។​

    ភ្លាមនោះ​ជនរងគ្រោះ​បាន​រត់​ចេញមកក្រៅ ក៏​ឃើញ​ជនសង្ស័យ កំពុង​ធើ្វ​សកម្មភាព​រួច​ជនរងគ្រោះ បាន​ស្រែក​ឆោឡោ​ឮ​ដល់​កម្លាំង​ប៉ូលិស​ខណ្ឌ​និង​ប៉ុ​សិ៍្ត​ទួល​សង្កែ​ជិត​នោះ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ភ្លាមៗ​មក​ទីស្នាក់ការ​ប៉ុ​សិ៍្ត​ដើម្បី​សាកសួរ​។​

    ករណី​ខាងលើ​ប៉ូលិស​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ និង វត្ថុតាង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread