ក្រុមហ៊ុនបច្ចេកវិជ្ជាជប៉ុនជួលតារាចម្រៀង Taro និង Justin Bieber ថតពាណិជ្ជកម្មបទ Pen Pineapple Apple Pen យកល្បីឈ្មោះក្រុមហ៊ុន

    ​នៅពេលដែល Piko Taro ធ្វើ​ព្យុះភ្លៀង​នៅលើ​បណ្ដាញ​យូ​ធូប​ដោយសារ​បទ​ដ៏​ល្បី​របស់គាត់ Pen Pineapple Apple Pen តារាចម្រៀង Justin Bieber បាន​ក្លាយជា​អ្នកគាំទ្រ​គាត់​ដ៏​ធំ​ម្នាក់​ផងដែរ​។​

​    ​កាលពី​ថ្មីៗ​នេះ Justin Bieber និង Piko Taro បាន​ចាប់​ដៃគូ​ជាមួយនឹង​គ្នា​ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន និង ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត Softbank​។ បើទោះជា​ការចាប់​ដៃគូរ​វាង​អ្នក​ទាំងពីរ​មើលទៅ​ចម្លែក​សម្រាប់​ឆ្នាំ ២០១៧ នេះ ប៉ុន្ដែ​គេ​រំពឹងថា​ឈុត​ពាណិជ្ជកម្ម​ដែលមាន​វត្តមាន​អ្នក​ទាំងពីរ​នឹង​នាំមក​នូវ​ការចាប់អារម្មណ៍​ច្រើន​។​

​    ​ក្រុមហ៊ុន Softbank បាន​បញ្ចេញ​វីដេអូ​ក្រោយ​ឆាក​សម្ដែង​ពាណិជ្ជកម្ម​នៃ​ការជួបគ្នា​រវាង Bieber និង Taro ក្នុង​វីដេអូ​ជាង​មួយ​នាទី​ដូចខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត