Philipp Lahm ប្រធាន​ក្រុម Bayern Munich និង​ជម្រើសជាតិ​អាល្លឺម៉ង់ នឹង​ចូលនិវត្តន៍​នៅ​ចុងរដូវ​កាល​នេះ​

    ​ប្រធាន​ក្រុម Bayern Munich កីឡាករ Philipp Lahm នឹង​ចូលនិវត្តន៍​នៅឯ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​    ​តារាបាល់ទាត់​វ័យ ៣៣​ឆ្នាំ ដែល​បាន​ដឹកនាំ​ក្រុមបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​ក្នុងនាម​ជា​ប្រធាន​ក្រុម​ឆ្ពោះទៅកាន់​ការកាន់កាប់​តំណែង​ជើងឯក​បាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ​២០១៤ បានប្រកាស​ការសម្រេច​ចិត្ត​របស់គាត់ បន្ទាប់ពី Bayern អាច​ឆ្លងទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ក្នុងស្រុក German Cup ដោយ​ទទួល​ជ័យជម្នះ​ទៅលើ Wolfsburg ។​

​    ​គាត់​គឺជា​ខ្សែការពារ​ដំបូង​គេ​បំផុត​ដែល​អាច​បង្ហាញខ្លួន​ចំនួន ៥០១​ប្រកួត​សម្រាប់​ក្រុម​កំពូល​តារាង​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ។​

​    ​Lahm បាន​និយាយថា "​ខ្ញុំ​អាច​បន្ត​ជាមួយនឹង​ភាពជា​អ្នកដឹកនាំ​របស់ខ្ញុំ​បន្តទៀត​បាន ដែល​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ភាព​អស្ចារ្យ​ជា​រៀងរាល់ថ្ងៃ ជា​រៀងរាល់ថ្ងៃ​នៅឯ​ការហ្វឹកហាត់ រហូតដល់​ចុងបញ្ចប់​រដូវ​កាល​នេះ​។ ខ្ញុំ​អាច​បន្តធ្វើ​វា​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​មិន​លើសពី​នេះឡើយ​"​។​

​    ​វា​មានន័យថា​គាត់​នឹង​ចាក​ចេញពី​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​រដូវ​កាល​ចាស់​មួយឆ្នាំ​មុន​កុងត្រា​របស់គាត់​នឹងត្រូវ​ផុតកំណត់​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​ខ្ញុំ​បាន​ពិចារណា​ពី​វា​អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ​។ អ្នក​ត្រូវ​ធ្វើការ​ធ្វើតេស្ត​ពិសោធន៍​ពីស​ម្ថ​ភាព​របស់​អ្នក អ្នក​ត្រូវ​សួរ​ខ្លួនឯង តើ​វា​យ៉ាងម៉េច​ហើយ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​នៅលើ​ទីលាន​ហ្វឹកហាត់ តើ​អារម្មណ៍​អ្វីដែល​អ្នកទទួលបាន​?"​។​

​    ​ខ្សែការពារ​ស្លាប​ស្តាំ​ដែល​ផលិត​ចេញពី​ថ្នាល​យុវជន​របស់ Bayern រូបនេះ បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០០២ ហើយ​គាត់​បានឈ្នះ​ពាន Bundesliga ចំនួន​ប្រាំ​ពីរលើក​ជាមួយនឹង​ក្លឹប និង​ពាន​កំពូល​ក្លឹប​ទ្វីបអឺរ៉ុប Champions League មួយ​សម័យកាល​ផងដែរ​។​

​    ​គាត់​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ បន្ទាប់ពី​អាល្លឺម៉ង់​លើក​ពាន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ ២០១៤៕

adverise with khmeread