adverise with khmeread 1

បន្ត​ឆែកឆេរ​ដកហូត​ចំណី​សត្វ​ក្រុមហ៊ុន​CP​ជាង​២​តោន​

     ភ្នំពេញ ៖ ប៉ូលិស​ខេត្តកណ្តាល​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ត​បង្ក្រាប និង​ពន្លាត​ដែន​សមត្ថកិច្ច​ឃាត់ មុខសញ្ញា​ទទួលផល​ចោរកម្ម​លួ​ខ​ចំណី​សត្វ​ក្រុមហ៊ុន CP​ដោយដកហូត​វត្ថុតាង​មួយចំនួន តែ​ជនសង្ស័យ​រត់​បាត់​។​

    សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​នៅ​ថៃ្ង​ទី​២៥​មករា​២០១៦ វេលា​ម៉ោង​៣ និង​៤៧​នាទី នៅ​ចំណុច​ភូមិ​ទួល​សា​ម៉​រ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តាមបញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល បានអនុញ្ញាត​ឲ្យ​ឆែកឆេរលំនៅដ្ឋាន​ឈ្មោះ​ជិន រ៉ី ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កសិករ នៅ​ភូមិ​សង្កាត់​ខាង លើ​ពីបទ ទទួលផល​ចោរកម្ម​ហើយ​មុខសញ្ញា​បានគេច​ខ្លួន​។​វត្ថុតាង​ឆែកឆេ រកឃើញ​ចំណី​សត្វ របស់ ក្រុមហ៊ុន CP ចំនួន​២៥៣៤kg ដែល​ដាក់នៅ​ខាងក្រោម​ផ្ទះ ជនសង្ស័យ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​នេះ​គឺ បន្ត​ករណី​លួច ចំណី​សត្វ​ក្រុមហ៊ុន CP  ដែល​បាន​ឃាត់ខ្លួន ជនល្មើស ៣​នាក់ នៅ​ភូមិ​ចក ឃុំ​បែក​ចាន  ស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ថ្ងៃ​ម៉ិញ​នេះ​។​

    គួររំលឹកថា បុរស​៣​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវ​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ចំណី​សត្វអស់​ប្រហែល​១០​តោន នៅ​ចំណុច​ក្នុង​រោងចក្រ​ចំណី​សត្វ​CP ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សំ សៅ​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អនុប្រធាន​ក្រុមហ៊ុន​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រការ​ធំ សង្កាត់ រការ​ធំ ក្រុង​ច្បារមនខេត្តកំពង់ស្ពឺ ។​

     ចំណែក​ជនល្មើស​៤​នាក់​១-​ឈ្មោះ ហង់ សុភា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ផ្នែក​គ្រប់គ្រង​ចំណី​សត្វ​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ២-​ឈ្មោះ ទឹម ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ រថយន្ត​ដឹក​ចំណី​សត្វ​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹងខេត្តកណ្តាល​៣-​ឈ្មោះ ខុន សុខន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មើល​ការខុសត្រូវ​កន្លែង​ចេញ​ចំណី​សត្វ​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រៃ​ផ្ចឹក​ទី​១ ឃុំ​សំរោង​លើ ស្រុកអង្គស្នួល ខេត្តកណ្តាល (៣​នាក់​) ឃាត់ខ្លួន​ថ្ងៃទី​២៥.០១.២០១៦​និង​៤-​ឈ្មោះ ម៉ក់ វុទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួលខេត្តកណ្តាល​ជា​អ្នកទទួល​ចំណី​សត្វ​យកទៅលក់ (​គេចខ្លួន​)​។​

   សម្ភារ​:​បាត់បង់​៖ ចំណី​សត្វ​១០​តោន ហើយ​វត្ថុតាង​ចាប់យក រថយន្ត​០១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3A.8907 ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​៣​នាក់​ជា​បុគ្គលិក CP បានរួម​គំនិត​គ្នា​លួច​ចំណី​សត្វ​ពី​ក្នុង​រោងចក្រ យកទៅ​ឲ្យ​ឈ្មោះ ម៉ក់ វុទ្ធីយកទៅលក់ ។​

    ក្រោយពី​ដឹងថា មាន​បាត់​ចំណី​សត្វ​ជនរងគ្រោះ​បាន​ឆែក​កា​ម៉េ​រ៉ា​សុវត្ថិភាព​មើលឃើញ​រថយន្ត​ខាងលើ ចូលមក​ដឹក​ចំណី ជា​ថ្ងៃ​ខុស​វេន ទើប​ដឹង ថា​ជនល្មើស​បើករថយន្តខាងលើ​ចូលមក​លួច​ចំណី ហើយក៏​ឆែក​GPS  ឃើញ​ទីតាំង​រថយន្ត​កំពុង​ឈប់​បានមក​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ឃ្លាំមើល និង​ឃាត់ខ្លួន​ជនល្មើស​បានជា​បន្តបន្ទាប់​។​

      តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ឆ្លើយថា​ពួកខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួច​ចំណី​សត្វ​CP ៣​លើក​មកហើយ​សរុប​ទាំងអស់​ប្រហែល​១០​តោន ។​ ប៉ូលិស​បាន​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់