​កាន់តែ​មានអំណាច​កាន់​តែមាន​សត្រូវ​? លេចឮ​ដំណឹង​ថា​ពួក​ម្ចាស់​ភាគហ៊ុន​ចង់​បោះឆ្នោត​ទម្លាក់​លោក Mark Zuckerberg ចេញពី​តំណែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook

​    ​ក្រុមហ៊ុន Facebook ប្រហែល​ឈានដល់​ដំណាក់កាល​គំរូ​ជោគជ័យ ប៉ុន្តែ​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ហាក់​មិនសូវ​ពេញចិត្ត​នឹង​អំណាច​ដែលមាន​ក្នុង​ដៃ​របស់លោក Mark Zuckerberg ឡើយ​។ ចាប់តាំងពី​ឆ្នាំ ២០១២ លោក Zuckerberg បាន​ដើរតួនាទី​ជា​នាយក​ប្រតិបត្តិ​ផង​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផង​នៅ Facebook​។​

​    ​យោងតាម​សំណើ​មួយ​ដែល​ត្រូវបាន​ស្នើ​ដោយ​ម្ចាស់​ភាគហ៊ុន​បានឱ្យដឹងថា ក្រុមហ៊ុន​ត្រូវការ​ប្រធាន​ក្រុមប្រឹក្សាភិបាល Facebook ឯករាជ្យ​។ សំណើ​នោះ​សរសេរ​យ៉ាង​ដូច្នេះ "​តាម​ការមើលឃើញ​រប​ស់​ពួកយើង តម្លៃ​ម្ចាស់​ភាគហ៊ុន​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ ដែល​អាច​ផ្តល់នូវ​អំណាច​តុល្យភាព​រវាង​នាយក​ប្រតិបត្តិ​និង​ក្រុមប្រឹក្សាភិបាល​និង​គាំទ្រ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល​ដ៏​រឹងមាំ​"​។​

​    ​រឿង​មួយទៀត​ដែល​ជំរុញ​ទឹកចិត្ត​របស់​ម្ចាស់​ភាគហ៊ុន​ដើម្បី​ឱ្យមាន​ប្រធាន​ឯករាជ្យ គឺ រចនាសម្ព័ន្ធ​មូលធន​ថ្មី​ដែល​បានអនុម័ត​ដោយ Facebook កាលពី​ឆ្នាំមុន​។ រចនាសម្ព័ន្ធ​នោះបាន​ណែ​នាំនូវ​ភាគហ៊ុន​ថ្មី Class C ដែល​មិន​តម្រូវឱ្យមាន​ការបោះឆ្នោត​ហើយ​រចនាសម្ព័ន្ធ​នេះ​មាន​គោលបំណង​ជំរុញ​គម្រោង​សុខុមាលភាព​របស់ Zuckerberg ដែល​គាត់​អាច​នឹង​លក់​ភាគហ៊ុន​ចេញ ៩៩ ភាគរយ​របស់គាត់​។ ទោះយ៉ាងណា រចនាសម្ព័ន្ធ​ថ្មី​បាន​បង្ខំ​ឱ្យ​ម្ចាស់​ភាគហ៊ុន​ដាក់ពាក្យ​បណ្តឹង​ព្រោះ​វា​បង្កើន​ការគ្រប់គ្រង​របស់ Zuckerberg នៅ​ក្រុមហ៊ុន​។​

​    ​ក្រុម​ម្ចាស់​ភាគហ៊ុន​បាន​និយាយទៀតថា ការតែងតាំង​ប្រធាន​ឯករាជ្យ​ថ្មី​នឹង​ក្លាយជា​ការស្ថាបនា​ពិសេស ចំពេល Facebook កំពុង​ត្រូវបាន​ចោទប្រកាន់​ចំពោះ​កន្លែង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ការបញ្ចេញមតិ​ស្អប់ និង​សេនា​រី​យ៉ូ​ផ្សេងទៀត​។ នៅ​ចុងក្រោយ ក្រុមប្រឹក្សាភិបាល Facebook ដឹកនាំ​ដោយ​លោក Mark Zuckerberg នឹងធ្វើ​ការសម្រេចចិត្ត​លើ​សំណើ​នេះ​៕

ប្រភព៖ បរទេស

adverise with khmeread