ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​លួច​ម៉ូតូ

    ភ្នំពេញ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ស្រាវ​ជ្រាវ​ចាប់​តាម​ដីកាចាប់ខ្លួន​ពីបទ​លួច​ម៉ូតូ​នៅ​ថ្ងៃទី៧ ​កុម្ភៈ ឆ្នាំ២០១៧ ​វេលា​ម៉ោង​៨ ​និង​៣០​នាទី​នៅ​ចំណុច​ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនល្មើស​ម្នាក់​ពាក់​ពន្ធ​ដីកាចាប់ខ្លួន​ពីបទ​លួច​ម៉ូតូ​ឈ្មោះ អិន មករា ហៅ មករា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ក្រុមទី​៥ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    ការចាប់ខ្លួន​យោង​តា​ដីកា​លេខ​១៥៤ ត​ព្រ​ចុះ​ថ្ងៃទី​៨ ​ខែមករា ​ឆ្នាំ​២០១៤ ​ចៅ​ក្រ​សើ​ប​សួរ លី លី​ប ម៉េង រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់​ការបន្ត​តាម​នីតិវិធី៕
 

adverise with khmeread