Barack Obama ចេញពី​សេត​វិមាន ដើរលេង​មួយ​អស់ដៃ​ជាមួយ​មិត្តភក្តិ​មហាសេដ្ឋី​

    ​អតីត​ប្រធានាធិបតី​លោក Barack Obama កំពុងតែ​ដើរលេង​យ៉ាង​សប្បាយ​ក្នុងឱកាស​ឈប់សំរាក​ពី​តំណែង​ប្រធានាធិបតី​។ ខណៈដែល​វ៉ាស៊ីនតោន​កំពុង​មមាល​ញឹក​ជាមួយនឹង​ប្រធានាធិបតី​ថ្មី Donald Trump លោក Obama កំពុង​រៀន​ជិះ​ក្ដារបន្ទះ​លើទឹក​សមុទ្រ​ជាមួយនឹង​មហាសេដ្ឋី​អង់គ្លេស Richard Branson​។ លោក Obama បាន​កំពុង​រីករាយ​យ៉ាង​អស់ដៃ​ជាមួយនឹង​មហាសេដ្ឋី​នៅលើ​កោះ Necker Island ជា​កោះ​ប្រណិត​របស់​មហាសេដ្ឋី Richard Branson នៅ​តំបន់​កា​រ៉ា​អ៊ី​ព​។ នេះ​បើ​យោងតាម​វេ​ប​សាយ​របស់លោក​ផ្ទាល់​។​

​    ​លោក Branson សរសេរ​នៅលើ​វេ​ប​សាយ​របស់គាត់​ថា Obama អាច​បន្ធូរ​អារម្មណ៍ ដោយ​គាត់​បាន​រៀន​ជិះ​ក្ដារបន្ទះ និង​ឆ័​ត្រ​យោង​នៅលើ​កោះ ខណៈ Branson រៀន​ជិះ​ក្ដារបន្ទះ​ដោយ​ខ្លួនឯង​។​

​    ​អតីត​ប្រធានាធិបតី​រូបនេះ​បាន​ប្រជែង​គ្នា​ជាមួយនឹង​មហាសេដ្ឋី​នៅពេល​ជិះ​ក្ដារ​លើទឹក ហើយ​គាត់​ជា​អ្នកឈ្នះ នេះ​អាច​បញ្ជាក់បាន​ថា​គាត់​មាន​ទេពកោសល្យ​កីឡា​មិន​ចាញ់​ពេល​ធ្វើជា​ប្រធានាធិបតី​ប៉ុន្មាន​នោះទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត