ក្រុមហ៊ុន Apple បង្ហាញរូបភាពអគារស្នាក់ការកណ្តាលថ្មី សង់ជិតរួចហើយ! ធំអស់ទាស់!

    ​មុនពេល​លាចាក​លោក​ក្នុង​ឆ្នាំ ២០១១ សហ​ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs បានដាក់​ចេញ​ផែនការ​សាងសង់​អគារ​ទំនើប​បំផុត​មួយ​មិន​ធ្លាប់​សង់​សាង​ពីមុនមក នៅ​បរិវេណ​មួយ​របស់​ក្រុមហ៊ុន​ក្នុង​ទីក្រុង Cupertino រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ 

​    ​ឥឡូវនេះ រូបភាព​វីដេអូ​ថត​ពីលើ​អាកាស​របស់​ក្រុមហ៊ុន Apple បានបង្ហាញ​អគារ​ថ្មី​រាង​ដូច​យានអវកាស​តម្លៃ ៥ ពាន់​លាន​ដុល្លារ​ហៅថា Campus 2 ជិត​សង់​រួចរាល់​ហើយ​។ រូបភាព​ថត​ពី​កូន​យន្តហោះ​ដ្រូ​ន​ដ៏​អស្ចារ្យ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​នូវ​ទិដ្ឋភាព​លម្អិត​នៃ​អគារ​ថ្មី​នេះ​។ 

​    ​ចាប់ពី​កា​រត​ខ្សែភ្លើង រហូតដល់​ការបញ្ចប់​ការតភ្ជាប់​បំពង់​ទឹក​បង្កប់​ក្នុង​អគារ អគារ​ទំហំ ២៦ ម៉ឺន​ម៉ែត្រក្រឡា​នេះ​មិនមែនជា​អគារ​តូច​ងាយ​នឹង​បញ្ចប់​ការងារ​សាងសង់​ស្រួលៗ​ឡើយ​។ 

​    ​ក្រុមហ៊ុន Apple សង្ឃឹមថា ទីតាំង​ថ្មី​នេះ​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​និ​ទាឃ​រដូវ​ឆ្នាំនេះ​។  ចាប់តាំងពី​ក្រុមហ៊ុន Apple បាន​លាតត្រដាង​ផែនការ​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១១ មក កាលបរិច្ឆេទ​បញ្ចប់​សាងសង់​ជា​ស្ថាពរ បាន​ពន្យារពេល​រហូត​។ 

​    ​ផែនការ​ដំបូង​របស់លោក Steve Jobs គឺ​ត្រូវ​សង់​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០១៥ ប៉ុន្តែ​នៅ​និ​ទាឃ​រដូវ​ឆ្នាំនេះ​ការសាងសង់​ទំនងជា​នឹង​រួចរាល់​មែនទែន​ហើយ​។ នេះ​បើ​ផ្អែក​តាម​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​គម្រោង​នេះ​។ 

​    ​ប្រាក់​ចំនួន ១ ពាន់​លាន​ដុល្លារ​ត្រូវបាន​បម្រុង​ទុក​សម្រាប់តែ​ផ្នែក​ខាងក្នុង​អគារ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​អតីត​មេការ​សាងសង់​អគារ​នេះ​។ 

​    ​អគារ​រាង​ដូច​យានអវកាស​នេះ​មាន​ជញ្ជាំង​កញ្ចក់​កោង ៣៦០ ដឺ​ក្រ សាលប្រជុំ​មាន ១.០០០ កៅអី កន្លែង​ហាត់ប្រាណ បន្ទប់​ស្រាវជ្រាវ​ទំហំ ២៨.០០០ ម៉ែត្រការ៉េ កន្លែង​ចត​ឡាន​ក្រោម​ដី​ដ៏​ធំ កន្លែង​ទទួលទាន​អាហារ​ដ៏​ធំ​សម្បើម មាន​ដាំ​ដើមឈើ ៨០ ភាគរយ​ជុំវិញ​អគារ និង​បំពាក់​បន្ទះ​សូ​ឡា​លើដំបូល​ដើម្បី​ទាញ​ថាមពល​អ​គី្គ​ស​នី​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត